ភ្នំពេញ ៖ ក្រុមហ៊ុនអូសិនថេកណឡជី បានដំណើរការនៅដើមឆ្នាំ ២០១០ និងត្រូវបានសម្ភោធជាផ្លូវការ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១១ ។ ទោះបីជាការចាប់ផ្តើម មានលក្ខណៈជាទ្រង់ទ្រាយតូចក៏ដោយ អូសិន ថេកណឡជី បានទទួលការគាំទ្រពីសំណាក់ អតិថិជនពីគ្រប់មជ្ឈដ្ឋាន ក្នុងសង្គម មានដូចជាអង្គការក្នុង និងក្រៅរដ្ឋាភិបាល ស្ថានទូត និងក្រុមហ៊ុនឯកជននានា។

ជោគជ័យនេះ អាចសំរេចទៅបាន ក៏ដោយសារតែភាព រួសរាយរាក់ទាក់របស់បុគ្គលិក ក្រុមហ៊ុនទាំងផ្នែកសេវាកម្ម និងបច្ចេកទេស រួមផ្សំនឹងផលិតផល ដែលមានគុណភាព និងតម្លៃសមរម្យអាចទទួលយកបាន។ បច្ចុប្បន្ននេះ ក្រុមហ៊ុនអូសិនថេកណឡជី មានលក់ផលិតផល GPS ជាច្រើនប្រភេទនាំចូល ពីសហរដ្ឋអាមេរិក ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និង ចិនផងដែរ សំរាប់បម្រើតំរូវការផ្នែកការស្រាវជ្រាវ ភូមិវិទ្យាផ្សេងៗ ក៏ដូចជាសកម្មភាពរកទីតាំងប្រចាំថ្ងៃ។

ក្រុមហ៊ុនក៏មានលក់ផែនទី ប្រទេសកម្ពុជា ដ៏ពិស្តារមួយសំរាប់ប្រើជាមួយផលិតផល ស្វែងរកទីតាំងដាក់តាមយានយន្ត ឧបករណ៍ GPS សំរាប់វាស់វែងដី ទូរស័ព្ទចល័ត និង tablets ផងដែរ។ ផែនទីនេះត្រូវបានបង្កើតឡើង ដោយអ្នកបច្ចេកទេសក្នុងស្រុក សុទ្ធសាធ ហើយមានព័ត៌មានលំអិតអំពីទីតាំង តំបន់សំខាន់ៗ និងទីលំហែកាយ ជាច្រើនទូទាំងព្រះរាជាណាចក្រកម្ពុជា។

ជាមួយនឹងជំរើសជាច្រើន ចាប់តាំងពីឧបករណ៍ប្រភេទ Garmin nüvi សំរាប់ដាក់តាមរថយន្តក្នុងការ ស្វែងរកទីតាំង និងប្រាប់ពីទិសដៅ នៃការធ្វើដំណើរ រហូតដល់ ឧបករណ៍សេរី Garmin GPSMap សំរាប់ ការងារស្រាវជ្រាវវាស់វែងផ្សេងៗ យើងមានទំនុកចិត្តថា ការផ្តល់របស់ក្រុមហ៊ុនយើងអាចបំរើនូវ តំរូវការផ្នែក GPS របស់លោកអ្នកបាន។ ប្រភេទ Garmin មួយចំនូននៅក្នុងកាតាឡុករបស់យើងក៏មាន ភ្ជាប់មកជាមួយនូវផែនទី ប្រទេសកម្ពុជា ដ៏ពិស្តារមួយ ដែលមានចំណុច គួរឲ្យចាប់អារម្មណ៍ រហូតដល់ជាង ៥០.០០០ កន្លែង។ លក្ខខណ្ឌមួយនេះ ពិតជាអាចជួយសំរួលដល់ការបើកបរ ទៅកាន់គោលដៅ ណាមួយរបស់លោកអ្នក ការស្វែងរកទីតាំងផ្សេងៗ និងការស្រាវជ្រាវតាមតំបន់ភូមិសាស្រ្តនានា បានកាន់តែច្រើន។ ថ្មីៗនេះ ក្រុមហ៊ុនអូសិន ថេកណឡជី ទើបនឹងចេញលក់ជាផ្លូវការ នូវផលិតផល ផែនទីកម្ពុជា សំរាប់ប្រើជាមួយទូរស័ព្ទដៃ និង tablets ជាច្រើនប្រភេទដែលដំណើរការ លើប្រព័ន្ធ iOS (ដូចជា iPad iPad 2 the new iPad និងទូរស័ព្ទ iPhone 4 នឹង 4S ជាដើម) និង Android (ឧទាហរណ៍មានដូចជា tablets និង smartphones របស់ Samsung LG HTC និងម៉ាកដទៃទៀត)។

ក្រៅពីនេះក្រុមហ៊ុនក៏មានលក់ផលិតផល និងផ្តល់សេវាកម្មផ្នែកប្រព័ន្ធ គ្រប់គ្រងរថយន្តរបស់អតិថិជនផងដែរ។ ដើម្បីធ្វើឲ្យសេវាកម្ម របស់ខ្លួនកាន់តែមានសុពលភាព ខ្ពស់ជាងមុន និងងាយស្រួល ប្រើសំរាប់អតិថិជន អស់រយៈពេលជាងកន្លះឆ្នាំកន្លងមកនេះ ក្រុមហ៊ុនអូសិនថេកណឡជីបានធ្វើការ ស្រាវជ្រាវបន្ថែមច្រើន លើប្រភេទ ឧបករណ៍ និងកម្មវិធីកុំព្យូទ័រផ្សេងៗ ក្នុងវិស័យគ្រប់គ្រងយានយន្ត។ តាមរយៈប្រព័ន្ធអ៊ីនធឺណិតលើទូរស័ព្ទដៃ ឬកុំព្យូទ័រ ពួកគាត់អាចដឹងភ្លាមៗអំពីល្បឿន ចំងាយ និងទីតាំង (រួមទាំងលក្ខខណ្ឌដទៃទៀត) របស់យានយន្តរបស់ពួកគាត់ ដែលកំពុងធ្វើចរាចរនៅលើដងផ្លូវ ទោះបីជាគាត់ពុំបាននៅក្នុងរថយន្តនោះក៏ដោយ។

អត្ថប្រយោជន៍សំខាន់ៗ មួយចំនួន ទៀតរួមមាន៖ (១) បញ្ជាពន្លត់ម៉ាស៊ីនរថយន្តពីចំងាយ (២) កាត់បន្ថយឱកាសនៃការលួច ឬបាត់រថយន្ត (៣) ដឹងពីគ្រោះថ្នាក់ ទៅលើរថយន្ត និងអ្នកបើកបរទាន់ពេលវេលា (៤) បង្កើនការដឹកជញ្ជូនទំនិញឲ្យទាន់ពេលកំណត់ (៥) សន្សំថវិកា និងប្រេងសាំងសំរាប់រថយន្តនីមួយៗ (៦) ងាយស្រួលគ្រប់គ្រង ការធ្វើចរាចររបស់រថយន្ត ក្រុមហ៊ុន និងគុណសម្បត្តិជាច្រើនទៀត។

ផលិតផល និងសេវាកម្មលើផលិតផល GPS ផែនទី និង ការគ្រប់គ្រងយានយន្ត ដែលក្រុមហ៊ុនអូសិនថេកណឡជី ផ្តល់ឲ្យពិតជាផលប្រយោជន៍ ដល់មហាជន នៅក្នុងសង្គមដែលពោរពេញ ទៅដោយបច្ចេកវិទ្យាទំនើបៗ នាពេលបច្ចុប្បន្ននេះ។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងបាន តាមរយៈអាសយដ្ឋានផ្ទះលេខ T-20 ផ្លូវ TOPAZ (ខាងកើតផ្សារសុវណ្ណា) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ឬ តាមទូរស័ព្ទលេខ 023-211-700 ឬ 010/011/012/081/0883-800-123 និងគេហទំព័រ www.ocean-tech.biz

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]