អាល្លឺម៉ង់៖ នេះអាចជាដំណឹងល្អ មួយសម្រាប់ប្រិយមិត្ត ដែលចូលចិត្តទទួលទាន សម្លការី ព្រោះថាអ្នកវិទ្យាសាស្រ្ត បានរកឃើញថា សារជាតិនៅក្នុង ម្ហូបនេះអាចបំបាត់ ជំងឺរវើរវាយ និងជំងឺផ្នែក ស្មារតីផ្សេងទៀតបាន។

យោងតាមរបាយការណ៍ ដែលបង្ហាញដោយ ក្រុមអ្នកវិទ្យាសាស្រ្ត នៃវិទ្យាស្ថាន ប្រសាទវិទ្យានិង វេជ្ជសាស្រ្ត នៅឯទីក្រុង Julich ប្រទេសអាល្លឺម៉ង់ បានឲ្យដឹងថា សារធាតុដែលផ្សំ នៅក្នុងមុខម្ហូប សម្លការី ជាពិសេសគឺ រមៀតដែល មានក្លិនឈ្ងុយនិង មានរសជាតិហឹរនោះ អាចមានសមត្ថភាព ធ្វើឲ្យ ខួរក្បាលរបស់មនុស្ស មានដំនើរការល្អប្រសើរ ព្រមទាំងអាចជួយ ព្យាបាលជំងឺ និងមេរោគ នានាដែលទាក់ទង និងខួរក្បាលរបស់មនុស្ស។ ការអះអាងនេះ មានឡើងបន្ទាប់ ពីការពិសោធន៍ និងរកឃើញថា សារជាតិនៅក្នុង រមៀត អាចជួយឲ្យ កោសិកាខួរក្បាល និងកោសិការាងកាយ មានការលូតលាស់ យ៉ាងឆាប់រហ័ស។

លោក Dr. Adele Rueger អ្នកដឹកនាំនៃ ក្រុមស្រាវជ្រាវនេះ បាននិយាយថា “យើងបានធ្វើការ ពិសោធន៍និង ស្រាវជ្រាវយ៉ាង យកចិត្ត ទុកដាក់ហើយ ទីបំផុតយើងបាន រកឃើញថារមៀត បានផ្ទុកទៅដោយ សារជាតិដែលមាន ផលល្អសម្រាប់ខួរក្បាល យ៉ាងច្រើនហើយ តទៅមុខ យើងនឹងអាច ប្រើប្រាស់វា ដើម្បីព្យាបាលអ្នក ជំងឺដែលមាន បញ្ហាទាក់ទងនិង ខួរក្បាលឬក៏ ស្មារតី ដូចជា ជំងឺភ្លេចភ្លាំង, ជំងឺរវើរវាយ ឬជំងឺដែលទាក់ទងនិង បញ្ហាខួរក្បាលជាដើម”។

គាត់បានបន្ថែមទៀតថា “ការបរិភោគរមៀត ជារឿងដ៏ល្អមួយ ជាពិសេសគឺ មនុស្សវ័យជំទង់ គួរតែបរិភោគវា ឲ្យបានច្រើនសមល្មម ដើម្បីជា ជំនួយដល់ ខួរក្បាលនិង សម្រាប់ជាការ បំប៉នស្មារតី ផងដែរ”។

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]