អ្នកគាំទ្រម្នាក់ដែលមានអាយុ២៦ឆ្នាំ មកពីទីក្រុង Changsha ដែលជាទីក្រុងកណ្ដាលមួយនៃ Hunan បានស្លាប់នៅក្នុងសុបិនរបស់គាត់ កាលពីថ្ងៃទី១៩ ខែមិថុនាបន្ទាប់ពីមិនបានគេង អស់រយៈពេល១១យប់ ដើម្បីមើលបាល់ទាត់ European Championship 2012 ចាប់តាំងពី ថ្ងៃទី០៨ ខែមិថុនា។ 

បុរសម្នាក់នេះជាអ្នកគាំទ្ររបស់អង់គ្លេស ឈ្មោះថា Jiang ជាមនុស្សម្នាក់ដែលមានសុខភាពល្អ ហើយក៏ជាអ្នកដឹកនាំនៃក្រុមបាល់ទាត់សាលាតាំង ពីវិទ្យាល័យ ទោះបីជាគេបញ្ចប់ការសិក្សាក៏ដោយ ក៏គាត់នេះនឹងតែបន្ដលេងបាល់រហូតមក។ ចាប់ផ្ដើមពីថ្ងៃដែលគេលេងបាល់ទាត់នេះ ជារៀងរាល់យប់គាត់តែងតែនៅក្នុង ក្លឹបនិងបានអញ្ជើញមិត្ដភិក្ដ និងផឹកស្រាជាមួយគ្នាដើម្បីមើលការប្រកួតបាល់។ ស្រាប់តែថ្ងៃទី១៨​គាត់ នៅតែបន្ដមើលការប្រកួតបាល់ទាត់រវាង Italy និង Ireland ហើយគាត់ក៏បានមកសម្រាកនៅផ្ទះប្រហលជាទាប ភ្លឺហើយគាត់ក៏គេងរហូត មិនងើបឡើងវិញសោះ។ តាមការពត៌មានបានបញ្ជាក់ថា ឪពុកម្ដាយរបស់ Jiang មានកូនប្រុសតែម្នាក់នេះទេ ដែលរឿងនេះបានធ្វើឲ្យឪពុកម្ដាយរបស់គាត់ ទទួលនូវភាពឈឺចាប់ជាខ្លាំង។

យ៉ាងណាមិញ សូមប្រិយមិត្ដទាំងអស់ ជាពិសេសអ្នកដែលគាំទ្រវិស័យបាល់ទាត់នេះ សូមកុំភ្លេចនូវសុខភាពរបស់ខ្លួន និងកុំអត់ងងុយគេងដើម្បីមើលការ ប្រកួតបាល់ទាត់៕  

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]