ជាការពិត រមៀត ជាគ្រឿងផ្សំម្យ៉ាង ដែលគេ តែងបន្ថែមជាមួយនឹង ម្ហូបអាហារ ប៉ុន្តែវាក៏ជា ថ្នាំធម្មជាតិមួយ ប្រភេទក្នុងការជួយព្យាបាល អាការៈ ហើម ការពារខួរក្បាល ប្រឆាំងនឹងភាពចាស់ និងអាចសម្លាប់មេរោគ រឺក៏ ពពួកបាក់តេរីផ្សេងៗ បានថែមទៀត។ មិនតែប៉ុណ្ណោះ វាក៏អាចជាថ្នាំដុស ធ្មេញ ដ៏អស្ចារ្យ ដែលអាចជួយ ឲ្យធ្មេញរបស់អ្នក សស្អាតបានដែរ។

ចំពោះវិធីយករមៀត មកធ្វើជាថ្នាំដុសធ្មេញ គឺមាន ៣របៀបខុសៗគ្នា៖

វិធីទី១៖ លាយរមៀតម៉ត់ ១ភាគ២ នៃស្លាបព្រាកាហ្វេ ដាក់ចូលក្នុងទឹក បន្ទាប់មក អ្នកយកច្រាស ដុសធ្មេញ ទៅជ្រលក់ នឹងទឹករមៀតនោះ រួចយក មកដុសសម្អាត ក្នុងធ្មេញរបស់អ្នក។ ហើយអ្នកទុករយៈពេល ១ ទៅ២នាទី ចុងក្រោយ ក្រពុលមាត់ ជាមួយទឹកស្អាតចេញ។

វិធីទី២៖  រោយរមៀតម៉ត់ស្ងួត ដាក់លើច្រាសដុសធ្មេញ រួចដុសជាធម្មតា។

វិធីទី៣៖ លាយ រមៀត ១ ភាគ ២ នៃស្លាបព្រាកាហ្វេ ដាក់ចូលក្នុងទឹក រួចអ្នកយក មកក្រពុលក្នុងមាត់ តែម្តង។

វិធីទាំង៣នេះ អ្នកអាចជ្រើសរើស វិធីមួយណា យកមកអនុវត្ត ក៏បានដែរ។

ចំនាំ៖  អ្នកនឹង មិនអាចឃើញ លទ្ធផលភ្លាមៗនោះទេ ទាល់តែអ្នក អនុវត្តវិធីនេះ ជាប្រចាំ ទើបអ្នកអាច ឃើញ លទ្ធផល ថាធ្មេញរបស់អ្នក នឹងត្រឡប់មកជាសស្អាតបាន។

អត្ថប្រយោជន៍បន្ថែមទៀត របស់រមៀត៖

រមៀតមិនត្រឹម តែអាចជួយឲ្យ ធ្មេញរបស់អ្នកស ប៉ុណ្ណោះទេ ថែមទាំង ជួយប្រឆាំង នឹងបញ្ហាហើម អញ្ចាញធ្មេញបានផងដែរ។ ហើយជាពិសេស វាអាចទៅសម្លាប់ បណ្តុំនៃមេរោគ ដែលមាននៅក្នុងធ្មេញ បានយ៉ាងល្អផងដែរ។

 

ខាងក្រោមជា វីដេអូ ដែលបង្ហាញពី របៀបនៃការសម្អាតធ្មេញ ជាមួយរមៀត៖ 

ប្រភព interesting Fact

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]