កូរ៉េខាងត្បូង៖ កីឡាការិនីជម្រើសជាតិ កម្ពុជា ឈ្មោះ យី សុផានី ជាអត្តពលិកលើវិញ្ញាសារ Soft Tennis ត្រូវបានដកសិទ្ធិចេញ ពីការប្រកួត ព្រឹត្តិការណ៍ Asian Games បន្ទាប់ពី គណៈកម្មាធិការ អូឡាំពិក អាស៊ី(OCA) រកឃើញថានាងមានប្រើប្រាស់សារធាតុហាមឃាត់។

សារធាតុហាមឃាត់ ប្រភេទសម្រកទំងន់ ឲ្យបានរហ័សត្រូវបាន គណៈកម្មាធិការអូឡាំពិកអាស៊ី(OCA) រកឃើញ តាមរយៈការធ្វើតេស្ត ទឹកនោម លើរូបនាង កាលពីថ្ងៃទី១៦ ខែកញ្ញាកន្លងទៅ មុនពេល ព្រឹត្តិការណ៍ Asian Games ចាប់ផ្តើម។

នេះគឺជាការដកសិទ្ធិប្រកួត របស់អត្តពលិកជាលើកទី២ហើយ នៅក្នុងការប្រកួត Asian Games នេះ បន្ទាប់ពីលើកទី១ កីឡាករ បាល់ទាត់ ជម្រើសជាតិ Tajikistan ឈ្មោះ Khurshed Beknazarov ក៏ត្រូវបានគណៈកម្មការរៀបចំ ការប្រកួត ដកសិទ្ធិចេញពី ព្រឹត្តិការណ៍ខាងលើ នេះ ផងដែរ ក្រោយរកឃើញ ថារូបគេ មានប្រើប្រាស់សារធាតុ ប៉ូវកំលាំងប្រភេទ methylhexaneamine៕

អត្តពលិកកម្ពុជាដែលបញ្ជូនទៅចូលរួមព្រឹត្តិការណ៍ Asian Game នៅកូរ៉េខាងត្បូង

កីឡាការិនីជម្រើសជាតិកម្ពុជា យី សុផានី ជាអត្តពលិកលើវិញ្ញាសារ Soft Tennis (រូបថត WEEKLY)


ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]