បរទេស៖ កន្លងផុតជាង មួយសប្តាហ៍មកហើយ ដែលទូរស័ព្ទស្មាតហ្វូន iPhone 6 និង iPhone 6 Plus បានចរាចរណ៍លក់ ជុំវិញពិភពលោក ហើយអ្វីដែលយើង ស្មានមិនដល់នោះ គឺក្នុងរយៈពេលខ្លី បែបនេះសោះ ផលិតផលទាំង២នេះ ត្រូវបានលក់ដាច់ សរុបចំនួន ១០លានគ្រឿង មកហើយ។

យោងតាមប្រភព របាយការណ៍បាន បញ្ជាក់ឲ្យដឹងថា នៅពេលនេះបញ្ហាចំបង ដែលក្រុមហ៊ុន Apple ប្រឈមមុខខ្លាំង ជាងគេនោះគឺ ភាពមិនប្រក្រតីនៃ ប្រព័ន្ធប្រតិបត្តិការ iOS 8 ដែលបានសន្យាថា នឹងមានភ្ជាប់មក នូវកម្មវិធីតាមដាន សុខភាព តែក្រោយពេលដែល ចេញលក់បែរ ជាមិនមានកម្មវិធី បែបនោះទៅវិញ និងនៅមានបញ្ហា តូចតាចផ្សេងៗទៀត ដូចជាពិបាក ក្នុងការហៅទូរស័ព្ទ ជាដើម។

មិនត្រឹមតែប៉ុណ្ណឹងទេ ប៉ុន្មានថ្ងៃមុននេះ មានព័ត៌មានជាច្រើន បានវាយប្រហារទៅលើ ស្មាតហ្វូន iPhone 6 Plus ដែលមានអេក្រង់ ទំហំ៥.៥អ៊ីញ ព្រោះថាទូរស័ព្ទម៉ូដែលនេះ អាចទៅជាកោង បាន។ អតិថិជនខ្លះបាន អះអាងថា ទូរស័ព្ទ iPhone 6 Plus ប្រែទៅជាកោង ដោយគ្រាន់តែ ពួកគេដាក់វាក្នុង ហោប៉ៅហើយអង្គុយ មួយស្របក់ប៉ុណ្ណោះ។

យ៉ាងណាមិញ អ្នកនាំពាក្យឲ្យ ក្រុមហ៊ុន Apple បាននិយាយថា “ពួកយើងកំពុងតែ ធ្វើការស៊ើបអង្កេត យ៉ាងសកម្មបំផុត ទៅលើបញ្ហាខុសឆ្គង ជាច្រើនដែលទាក់ទងនឹង ផលិតផលរបស់យើង បន្ទាប់ពីនេះពួកយើង នឹងធ្វើការកែតម្រូវ ឲ្យប្រសើរជាងនេះ ដើម្បីកុំឲ្យអតិថិជន របស់យើងមាន ការថ្នាំងថ្នាក់ចិត្ត”។

ថ្វីបើផលិតផល របស់ក្រុមហ៊ុន Apple ត្រូវបានលក់ដាច់ យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេលខ្លី ហើយវាជាភាព ជោគជ័យមួយ របស់ក្រុមហ៊ុននេះ ក៏ពិតមែនតែ បញ្ហាជាច្រើន តែងតែមាន បន្ទាប់ពីការចេញលក់ ផលិតផលថ្មីៗរបស់ខ្លួន រួចមកដែល នេះសឹងតែជា ទម្លាប់ទៅហើយ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


ប្រភព៖ ថាម

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]