យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​ពី​គេ​ហ​ទំព័រ​សិល្បៈ​ហូលី​វូដ ចេញ​ផ្សាយ​កាល​ពី​​ថ្ងៃ​ពុធ​ទី​២០ ​មិថុនា ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា​ តារា​ទូរ​ទស្សន៍​គឹម​កាដា​សៀន បាន​សារ​ភាព​ប្រាប់​ទស្ស​និក​ជន​ដោយ​ត្រង់​ៗ​​ក្នុង​កិច្ច​សម្ភាស​ជា​មួយទូរ​ទស្សន៍​ដែល​រៀប​ចំ​ឡើង​​ដោយ​ពិធី​ការិនី​​ Oprah Winfrey ថា នាង​បាន​បាត់បង់​ព្រហ្ម​ចារីយ៍​តាំង​ពី​នាង​មាន​អាយុ​ត្រឹម​តែ​១៤​ឆ្នាំ​មក​ម៉្លេះ ។

តារា​ទូរ​ទស្សន៍​ដែល​មាន​រាង​សិច​ស៊ី​ដូច​នា​ឡិ​កាខ្សាច់​​បាន​និយាយ​ថា នៅ​ពេល​ដែល​ខ្ញុំ​រួម​ភេទ​លើក​ដំបូង​គឺ​​​ខ្ញុំ​មាន​អាយុ​ជិត​១៥​ឆ្នាំ។ នាង​បាន​បន្តទៀត​ថា ខ្ញុំ​បាន​ប្រគល់​ព្រហ្ម​ចារីយ៍​​​ឱ្យ​មិត្ត​ប្រុស​របស់​ខ្ញុំ​អស់​រយៈ​ពេល​២​ឆ្នាំ​ដោយ​គ្មាន​ការ​សោក​ស្តាយ​អ្វី​នោះ​ទេ។

ទាក់​ទិន​ទៅ​នឹង​ការ​លេច​ធ្លាយ​​ខ្សែ​អាត់​វី​ដេ​អូ​សិច​របស់​នាង​កាល​ពី​ឆ្នាំ​២០០៧ វិញ​​ នាង​បាន​និយាយ​ថា ដោយ​សារ​តែ​ខ្សែ​អាត់​នោះ​ ទើប​​ធ្វើ​ឱ្យ​ខ្ញុំ​កាន់​តែ​ល្បី​ ។ នាង​បាន​​និយាយ​បែប​កំប្លែង​លេង​សើច​ថា ប្រសិន​បើ​ខ្ញុំ​ដឹង​ថា ខ្សែ​អាត់​វីដេ​អូ​នេះ​លេច​ធ្លាយ​នោះ​ខ្ញុំ​នឹង​ធ្វើ​ឱ្យ​បាន​ល្អ​ជាង​នេះ ។

គួរ​រំ​លឹក​ដែរ​​ថា នាង​គឹម​កាដា​សៀន​ ធ្លាប់​បាន​រៀប​ការ​ជា​​ផ្លូវ​ការ​ម្តង​រួច​មក​ហើយ​ជា​មួយ​តារា​បាល់​​បោះ​ Kris Humpries ក៏ប៉ុន្តែ​ចំណង​អាពាហ៍​ពិពាហ៍​របស់​នាង​​បាន​ត្រឹម​៧២​ថ្ងៃ​ប៉ុណ្ណោះ​។ បច្ចុប្បន្ន​នេះ​នាង​​កំពុង​ទាក​់​ទង​ជា​មួយ​មិត្ត​ប្រុស​២​នាក់​ទៀត គឺ​លោក Kanye West ជា​តន្ត្រី​ករ និង​ជា​អ្នក​ដឹក​នាំ​រឿង​ និង​អ្នក​ចម្រៀង​រ៉េប​ តែ​នាង​ពុំ​បាន​បង្ហាញ​ឈ្មោះ​​ឱ្យ​ស្គាល់នោះ​ទេ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បញ្ចូល​អត្ថបទ ៖ ស្រីណា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]