កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ មានការបង្ហោះ វីដេអូឃ្លីបខ្លីមួយ ដែលបង្ហាញពី សមត្ថភាព ដ៏អស្ចារ្យរបស់ កីឡាករនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការយកឈ្នះ ទៅលើបណ្តាគូ ប្រកួតដែល មកពីប្រទេសដទៃ ក្នុងវិញ្ញាសា ហែលទឹក។

តាមរយៈការដកស្រង់ ពីទំព័រហ្វេសប៊ុក របស់គណៈកម្មាធិការ ជាតិអូឡាំពិកនៃ ប្រទេសកម្ពុជា បានបញ្ជាក់ឲ្យដឹងថា កីឡាករដែលបាន យកឈ្នះនៅក្នុង ការប្រកួតអាស៊ីហ្គេម (Asian Games) នៅឯប្រទេស កូរ៉េខាងត្បូង ក្នុងវិញ្ញាសា ហែលទឹកសេរី ៥០ម៉ែត្រនោះ ឈ្មោះថា ហែម ថុនពន្លឺ ដោយរូបគេបាន ហែលទឹកមកដល់ទីមុន កីឡាករ២រូប ផ្សេងទៀតដែល ម្នាក់មកពីប្រទេសឡាវ និងម្នាក់ទៀតមកពី ប្រទេសយេមេន។

នេះគឺជាមោទនភាព ថ្មីមួយទៀត ដែលកីឡាកររបស់ ព្រះរាជាណាចក្រ កម្ពុជា បាននាំមកជូន ប្រទេស និងជា ការបង្ហាញមួយថា វិស័យកីឡា ក្នុងប្រទេសកម្ពុជា កំពុងតែរីកចម្រើន ជាលំដាប់៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូ ទាំងអស់គ្នា៖


ប្រភព៖ ហ្វេសប៊ុក

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]