បារាំង៖ ប្រិយមិត្តជាច្រើន ច្បាស់ជាធ្លាប់ឃើញ រថយន្តកំពូលៗ និងមានតម្លៃថ្លៃ ព្រមទាំងស្រស់ស្អាត មិនតិចហើយទេមើលទៅ តែពេលនេះ ខ្មែរឡូត នឹងនាំអារម្មណ៍របស់ អ្នកទាំងអស់គ្នា មកទស្សនា រថយន្តម៉ូដែល Lamborghini Aventador ដែលស្រោបមាសនិង មានតម្លៃដ៏ថ្លៃ ដែលយើងនឹក ស្មានមិនដល់។


រថយន្តដ៏អស្ចារ្យ មួយនេះ ត្រូវបាន គេអះអាងថា វាមានតម្លៃជាង ៦លានដុល្លារ និងជាកម្មសិទ្ធិ របស់មហាសេដ្ឋី សញ្ជាតិ Saudi Arabia ម្នាក់ ដែលបានមក លេងកំសាន្តនៅក្នុង ទីក្រុងប៉ារីស ប្រទេសបារាំង។

យោងតាមប្រភពព័ត៌មាន ឲ្យដឹងថា លក្ខណៈពិសេសនៃ រថយន្តមួយនេះ គឺវាមាន ១២ម៉ាស៊ីន និងចំណុះ ៦.៥លីត្រ ព្រមទាំងមានកម្លាំងដល់ទៅ ៦៩២ សេស ឯណោះ។ រឹតតែអស្ចារ្យទៀតនោះ រថយន្តមួយនេះ មានស្លាកលេខ ៦៦៦ ដែលជាលេខ ដ៏ពិសេសផងដែរ។


គួរបញ្ជាក់ផងដែរថា មានមនុស្សជាច្រើន បានចាប់អារម្មណ៍ និងថតយករូបភាព នៃរថយន្តម៉ូដែល Lamborghini ដែលស្រោបមាសមួយនេះ។ ម្យ៉ាងវិញទៀត នៅមានរថយន្តប្លែកៗ និងមានតម្លៃថ្លៃ កប់ពពកជាច្រើនទៀត ដែលពួកមហាសេដ្ឋី នៃបណ្តាប្រទេស មួយចំនួនដូចជា ហ្គាតា, អារ៉ាប់រួម, និងគុយវ៉េត ជាដើម បាននាំគ្នាទិញជិះ ក្នុងការសម្ញែង ភាពហ៊ឺហារបស់ពួកគេ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]