វាជារឿងមួយដ៏គួរអោយហួសចិត្តនិង​ មិនគួរអោយជឿរដែលមានម្តាយម្នាក់បាន បង្រៀនអោយកូនចេះលួច ទូរស័ព្ទតាំងពី អាយុ ៤ ឆ្នាំដែលបានធ្វើអោយអ្នកលេងអិនធើណិត ក៏ដូចជាអ្នកដែលបានដឹង ហេតុការណ៍នេះចម្លែកក្នុងចិត្តយ៉ាងខ្លំាង។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅឯហាងលក់សំលៀកបំពាក់ក្នុងផ្សារទំនើបមួយ មានបុគ្គលិកម្នាក់បាត់ទូរស័ព្ទ iPhone ដែលគេបានយកទៅដាក់សាកថ្មជាមួយនឹងកុំព្យូទ័រ នៅកន្លែងគិតលុយ ប៉ុន្តែពេលគេមកវិញស្រាប់តែបានទូរស័ព្ទសល់តែខ្សែ USB ដែលបានភ្ជាប់ជាមួយកុំព្យូរទ័រ ហើយក៏គ្មានបុគ្គលិកណាឃើញមានមនុស្សយកដែរ។ ដោយមិនអស់ចិត្តពួកគេបានមើលខ្សែរវីដេអូដែលបាន ថតដោយកាម៉េរាសន្តិសុខ ហើយសកម្មភាពលួចនោះមាននៅខាងក្រោម ៖

in001

ដំបូងមានស្ត្រីម្នាក់យកកូនក្មេងអាយុ ៤ ឆ្នាំមកទិញខោអាវ ហើយគាត់បានបង្វែងដាន បុគ្គលិកដោយសួររកនេះ រកនោះ​ ជាច្រើនដង។

in002

កូនរបស់គាត់បានដើរទៅយកទូរស័ព្ទមកអោយគាត់in003

គាត់បានពរកូនរបស់គាត់ចាកចេញពីហាងដោយបានប្រាប់បុគ្គលិកថា គាត់ទៅដកលុយពីម៉ាស៊ីន ATM សិន។

គួរបញ្ជាក់ផងដែរថា ប៉ូលិសបានផ្អែកទៅលើភ័ស្តុតាង ដើម្បីស្វែងរកគាត់និង ឃាត់ខ្លួនគាត់ផងដែរ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]