កូឡុំប៊ី៖ កាលពីពេលថ្មីៗនេះ មនុស្សជាច្រើន ជុំវិញពិភពលោក មានការភ្ញាក់ផ្អើល ទៅនឹងឈុតកីឡា របស់ក្រុមនារី ជិះកង់របស់ ប្រទេសកូឡុំប៊ី ដែលមានសភាព ស៊ិចស៊ីជ្រុល ហួសហេតុ និងមិនសាកសម យ៉ាងខ្លាំងផងដែរ។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ឈុតសម្លៀកបំពាក់នោះ គឺមានការច្នៃម៉ូត យ៉ាងចម្លែកមួយ ដោយបានកែច្នៃ ធ្វើជាពណ៌ដូចទៅនិង ស្បែកមនុស្សបេះបិទ ចាប់ពីត្រង់ផ្នែក ខាងលើនៃពោះ រហូតមកដល់ គល់ភ្លៅតែម្តង ដែលចំណុចនេះហើយ បានធ្វើឲ្យមនុស្សជាច្រើន មានអារម្មណ៍មិន ពេញចិត្តនិង សម្តែងការ រិះគន់យ៉ាងចាស់ដៃ។

យ៉ាងណាមិញ កីឡាការនីម្នាក់ ដែលស្ថិតនៅក្នុង ក្រុមជិះកង់ដែល មានឈ្មោះថា Angie Rojas បាននិយាយថា “ឈុតសម្លៀកបំពាក់ នេះធ្វើឡើងសម្រាប់ អ្នកកីឡា ដូច្នេះខ្ញុំមិនមាន ការអៀនខ្មាស អ្វីឡើយក្នុងការ ស្លៀកពាក់ឈុតកីឡា ប្រភេទនេះ លើសពីនេះទៀត ឈុតមួយនេះ ក៏ត្រូវបាន សហភាពនៃកីឡាជិះកង់ អន្តរជាតិ (UCI) ធ្វើការពិនិត្យមើល រួចរាល់ហើយ ព្រមទាំងបាន យល់ព្រមអនុញ្ញាត ឲ្យប្រើប្រាស់ទៀតផង”។

ទោះជាយ៉ាងនេះក្តី ប្រធានសហភាពនៃ កីឡាជិះកង់អន្តរជាតិ លោក Brian Cookson ក៏បានចេញ សេចក្តីថ្លែងការណ៍មួយ នៅលើ Twitter កាលពីប៉ុន្មាន ថ្ងៃមុននេះ ដោយបានបញ្ជាក់ថា “ពួកយើងបាន ទទួលដំណឹងអំពី ភាពចម្រូងចម្រាស ក៏ដូចជាការ មិនពេញចិត្ត ទាក់ទងនឹង ឈុតកីឡារបស់ ក្រុមនារីជិះកង់ សញ្ជាតិកូឡុំប៊ី ហើយពួកយើង កំពុងធ្វើការត្រួត ពិនិត្យសារឡើងវិញ ថាតើវាពិតជា មិនអាចទទួលយកបាន ឬក៏វាបាន ធ្វើឲ្យខូចស្តង់ដា នៃសុភាវធម៌ ពិតប្រាកដមែន ឬយ៉ាងណា”។

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


ប្រភព៖ មេត្រូ

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]