រាជធានីភ្នំពេញ ៖ រថយន្ដ​យី​ឌុ​ប​បើក​ទៅ​ជល់​រថយន្ដ​ប្រា​ដូ ដោយសារ​តែ​ការ​បើកបរ​មិន​ចេះ​យោគយល់​គ្នា​និង​មិន​អនុ​គ្រោះ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មកត្រង់​កន្លែង​​ផ្លូវ​ចង្អៀត​ ។ ហេតុ​ការណ៍នេះ​កើតឡើង​នៅ​មុខ​យាន​ដ្ឋាន​ជួល​ជុល​រថយន្ដ​ហួត ដា​នី លើ​កំណាត់​ផ្លូវ​សុធារស ភូមិ​៨ សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន កាល​ពី​​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​៤ កុម្ភៈ ។

សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា រថយន្ដ​ប្រា​ដូ ពណ៌​ខ្មៅ បើកបរ​តាម​ផ្លូវ​សុធារស ពី​ជើង​ទៅ​ត្បូង ចំណែក​រថយន្ដ​យី​ឌុ​ប ពណ៌​សលាយ​លឿង​បើក​​ពី​ស្ពាន​កោះ​ពេជ្រ​បត់​ទៅ​ត្បូង លុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ ​​ដោយសារ​​មាន​អ្នក​ស្រវឹងស្រា​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​ធ្វើ​ឱ្យ​មនុស្ស​ម្នា​ចោម​រោម​មើល​កក​ស្ទះ​ចរាចរណ៍។ ពេល​នោះ ​រថយន្ដ​ទាំង​ពីរ​កំពុង​បើក​សន្សឹម​ៗ​ទៅ​មុខ តែ​មិន​យោគយល់​គ្នា​ធ្វើ​ឱ្យ​រថយន្ដ​យី​ឌុ​ប បើក​ទៅ​​ប៉ះ​គូទ​រថយន្ដ​ប្រា​ដូ កូត ​ថ្នាំ​ចំហៀង​ទ្វារ​ក្រោយ​ខាង​ឆ្វេង ។ ភាគី​ទាំង​ពីរ​ក៏​ឈប់​​រថយន្ត​បម្រុង​​ចុះ​ទៅ​និយាយ​គ្នា ដោយ​មាន​សមត្ថកិច្ច​ចូលរួម​ធ្វើ​អន្ដរា​គមន៍​ផង​ដែរ ប៉ុន្ដែ​ពេល​ដែល​ភាគី​ទាំង​ពីរ​បើក​ទ្វារ​​រថយន្ដ​ចុះ ស្រាប់តែ​ពួកគេ​​ស្គាល់គ្នា​​ដើរ​ទៅ​ចាប់ដៃ​ស្វាគមន៍​គ្នា ហើយ​ធ្វើ​ការ​​ដោះស្រាយ​គ្នា​ដោយ​ស្ងាត់​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង ។ 
នេះ​បើ​កុំ​តែស្គាល់​​គ្នា​ម៉្លេះ ​សម​ជជែក​​គ្នា​​តឹង​សរសៃ.ក​​បង្ក​ការ​កក​ស្ទះ​​ចរាចរណ៍​​រំខាន​ដល់​អ្នក​ធ្វើដំណើរ​​ដទៃ​ទៀត​មិន​ខាន​ឡើយ៕

ដោយប្រុសកោះ

ដកស្រង់ពីគេហទំព័រ កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]