BPL៖ នាយប់ថ្ងៃសៅរ៍នេះ ក្របខ័ណ្ឌអង់គ្លេស នឹងបើកការប្រកួត សប្តាហ៍ទី ៥ ដោយមាន ៦ ប្រកួត ហើយក្រុមដែលសម្លឹងឃើញ ៣ ពិន្ទុនោះ មានដូចជា ក្រុមកាំភ្លើងធំ Arsenal និងក្រុមហង្សក្រហ Liverpool។


ក្រុមកាំភ្លើងធំ Arsenal បន្ទាប់ពីទទួលរង ភាពបរាជ័យ ២ទល់នឹង០ ក្រោមថ្វីជើង ក្រុមអាឡឺម៉ង់ Dortmund ក្នុងក្របខ័ណ្ឌ Champions League កន្លងទៅ ត្រូវធ្វើដំណើរទៅកាន់ កីឡាដ្ឋាន Villa Park របស់ក្រុម Aston Villa វិញម្តង។ ក្រុមរបស់លោក Arsene Wenger បច្ចុប្បន្នកំពុងតែ ជួបប្រទះនូវបញ្ហា កីឡាករ ឆ្នើមៗ របួសជាច្រើន ដែលជាហេតុពិបាកនឹងផ្តួល គូប្រកួត ខណៈក្រុមម្ចាសផ្ទះ រក្សាទម្រង់លេង បានយ៉ាងល្អ ដោយប្រកួតចុងក្រោយ បានយកឈ្នះ ក្រុមហង្សក្រហម ក្រៅដី ០ទល់នឹង១ មិនគួរឲ្យជឿ ទៀតផង។

ងាកទៅក្រុមហង្សក្រហម Liverpool វិញ ទើបតែត្រលប់មកពី ព្រឹត្តការណ៍ប្រកួត ក្នុងក្របខ័ណ្ឌ Champions League និងជាក្រុមអង់គ្លេស តែមួយគត់ ដែលបានឈ្នះក្នុងជុំទីមួយនេះ នឹងធ្វើដំណើរ ទៅកាន់ កីឡាដ្ឋាន Boleyn Ground របស់ក្រុម West Ham។ ក្នុងចំណោម ៤ ប្រកួត ចុងក្រោយ រវាង ក្រុមទាំងពីរ West Ham មិនដែលឈ្នះ Liverpool នោះទេ ពោលគឺហង្សក្រហម ឈ្នះ ៣ និងស្មើ ១។

តារាងការប្រកួត សប្តាហ៍ទី ៥ និងព្យាករណ៍

Serie A៖ ក្រលេកទៅមើល ក្របខ័ណ្ឌ Serie A របស់អ៊ីតាលី គឺមានគូពិសេសមួយគូ រវាងក្រុមកំណាច AC Milan ស្វាគមន៍ ក្រុមជើងឯករដូវកាលមុន Juventus។ ក្រុមទាំងពីរ នឹងត្រូវប្រកួតដណ្តើម តំណែង កំពូលតារាង បន្ទាប់ពី ២ ប្រកួតក្នុងលីក សុទ្ធតែមាន ៦ ពិន្ទុ និងគ្រាប់បាល់ ទូទាត់ស្មើគ្នា។ ខ្សែភ្នែក របស់ ទស្សនិកជន នឹងផ្តោតទៅលើ ខ្សែប្រយុទ្ធចំណូលថ្មី របស់ Milan សញ្ជាតិអេស៉្បាញ កីឡាករ Torres ដែលខ្ចីជើងមកពី ក្រុមតោខៀវ Chelsea ខណៈ Juventus មិនអាចមើលស្រាលបាន ប្រកួតចុងក្រោយ Malmö FF របស់ស៊ុយអែត ២ទល់នឹង០ ព្រឹត្តិការណ៍ Champion League កន្លងទៅ។

ប្រវត្តិជួបគ្នា ៤ ប្រកួតចុងក្រោយ រវាងក្រុមទាំងពីរ គឺក្រុម Juventus ឈ្នះទាំងអស់!

តារាងការប្រកួត Serie A សប្តាហ៍ទី ៣

La Liga៖ ចុងក្រោយគឺក្របខ័ណ្ឌ La Liga របស់អេស៉្បាញ ដោយក្រុម Madrid ទាំងពីរ សុទ្ធតែមានភារកិច្ច ប្រកួតនាយប់នេះ ពោលគឺ យក្ស-ស សម្លឹងឃើញជ័យជម្នះ លើកទីពីររបស់ខ្លួន ក្នុងចំណោម ៤ ប្រកួត ពេលធ្វើដំណើរទៅដី Deportivo La Coruña ចំណែកឯ Atlético Madrid ស៊ីផុយ ពេលបើកទ្វារកីឡាដ្ឋាន Estadio Vicente ស្វាគមន៍ភ្ញៀវ Celta de Vigo។

តារាងការប្រកួត La Liga សប្តាហ៍ទី ៤


កុំភ្លេចចូលរួមលេងល្បែង “ស្តេចទាយបាល់” របស់ខ្មែរឡូត ច្បាប់ថ្មី ទឹកប្រាក់កាន់តែច្រើន!!

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]