បុរសម្នាក់ត្រូវបានប្រជាជនរាប់រយនាក់ឡោមព័ទ្ធយ៉ាងជិត ដោយសារតែគាត់បានជិះរថយន្ត ដែលមានពាក់ស្លាកលេខប៉ូលិស ទៅបុករថយន្តតាក់ស៊ីមួយគ្រឿងហើយ ចុះទៅវាយអ្នកបើកបរបន្ទាប់មក ដើរចូលរថយន្តវិញ។

តាមប្រភពព័ត៌មានបានអោយដឹងថា បុរសម្នាក់ដែលមិនត្រូវបានគេបញ្ជាក់ឈ្មោះ បានបើករថយន្តដែលមានស្លាកលេខប៉ូលិស ទៅបុករថយន្តតាក់ស៊ី ពីក្រោយហើយ បានចុះពីលើរថយន្តមកវាយ អ្នកបើកបរទៀតផង។ មានប្រជាជនជាច្រើនបានឃើញ ហេតុការណ៍នេះពួកគេក៏បាននាំគ្នាឡោមព័ទ្ធរថយន្ត ប៉ូលិសនោះជិត ដោយមិនអោយគាត់បើកបរទៅមុខ ទៀតបានឡើយ ក្រោយមកក៏មានប៉ូលិសចរាចរណ៍មកធ្វើអន្តរាគមន៍ ដោយអោយគាត់ទំលាក់កញ្ចក់ចុះ ដើម្បីអោយពួកគេពិនិត្យ ជាតិស្រវឹងទំរាំតែគាត់ព្រមទំលាក់កញ្ចក់ចុះគឺ ចំនាយរយៈពេលអស់ ៣ ម៉ោងឯណោះ ទោះជាយ៉ាងណាក៏ដោយក៏ប្រជាជនទាំងអស់មិនបានទៅណានោះដែរ ពួកគាក់បានឈរចាំបុរសស្រវឹងនោះចេញមក ដើម្បីវាយរូបគាត់តែម្តង ប៉ុន្តែត្រូវបានប៉ូលិសចរាចរណ៍ហៅគ្នាមកឃាត់ ទើបបុរសស្រវឹងនោះរួចខ្លួនបាត់ទៅ។

police car driver beats taxi driver

police car driver beats taxi driver

police car driver beats taxi driver

police car driver beats taxi driver

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]