ក្នុង​នាមជា​​​តារា​ចម្រៀង​ល្បី​ម្នាក់​ប៊ីយង់​សេ ដែល​ទើប​តែ​សម្រាល​កូន​រួច​​បាន​ទិញ​កា​ដូយន្ត​ហោះ​ប្រភេទ Bombardier Challenger 850 តម្លៃ​ ៣៩,២២​លាន​ដុល្លារ ​ធ្វើ​ជា​កា​ដូ​ឱ្យ​​ស្វាមី​ ​ជា​ទី​ស្រឡាញ់ Jay-z នៅ​ក្នុង​ថ្ងៃ​ទិវា​ដឹង​គុណ​ឪពុក​ (Father’s Day) ។ ប៊ីយង់​សេ បាន​និយាយ​ថា ដើម្បី​បង្ហាញ​ថា លោក​ Jay-z គឺ​ជា​ឪពុក​ដ៏​ល្អ​ម្នាក់​នោះ​ ខ្ញុំ​ត្រូវ​តែ​ទិញ​កា​ដូ​ដ៏​ស័ក្តិ​សម​​បំផុត​ជូន​គាត់ ។ ​

ដោយ​ឡែក​ប្រភព​ព័ត៌​មាន​ពី Dailystar.​Co.uk បាន​និយាយ​​ឱ្យ​ដឹង​ដែរ​ថា យន្ត​ហោះ​នោះ​មាន​បន្ទប់​ទទួល​​​ភ្ញៀវ​​១ ផ្ទះ​បាយ​មួយ​ បន្ទប់​គេងមួយ​ និង​បន្ទប់​ទឹក២ ។ ប្រភព​ព័ត៌​មាន​ដដែល​នោះ​បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា យន្ត​ហោះ​នេះ​អាច​​ផ្ទុក​មនុស្ស​​បាន​១៥​នាក់ ហើយ​នេះ​គឺ​ជា​​គំនិត​របស់​ប៊ីយង់សេ ក្នុង​ការ​ធ្វើ​ដំណើរ​​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ដ៏​ធំ​នៅ​ពេល​អនា​គត​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]