កូរ៉េខាងត្បូង៖ កាលពីសប្តាហ៍មុន ខ្មែរឡូតធ្លាប់បាន ធ្វើការចុះផ្សាយ អត្ថបទមួយដែល និយាយអំពី តារាចម្រៀងប្រុស សង្ហាគឺលោក Seungri នៃក្រុម Big Bang បានជួបគ្រោះថ្នាក់ ចរាចរណ៍និង បានធ្វើឲ្យគាត់ ទទួលរងរបួស តែមិនគ្រោះថ្នាក់ដល់ ជីវិតនោះទេ។

រីឯមូលហេតុដែល បណ្តាលឲ្យមាន ឧបត្តិហេតុនោះ កើតឡើងមិនទាន់ ត្រូវបានបង្ហើប ឲ្យដឹងនៅឡើយទេ។ ទើបតែនាពេលថ្មីៗនេះ អ្នកជំនាញ ខាងផ្នែក គ្រោះថ្នាក់ចរាចរណ៍ម្នាក់ បានប្រកាសថា ឧបត្តិហេតុនោះ កើតឡើងមកពី Seungri បានគេងលក់ ក្នុងអំឡុងពេល បើកបរ។

ការប្រកាសនេះ មានឡើងក្នុងគោល បំណងបញ្ជាក់ឲ្យ ច្បាស់នូវមន្ទិល សង្ស័យរបស់ សាធារណៈជន ជាច្រើន ដែលយល់ថា គ្រោះថ្នាក់ ក្រឡាប់រថយន្តនេះ គឺបណ្តាលមកពី តារាចម្រៀង Seungri បើកបរក្នុង ស្ថានភាពស្រវឹង។

លោក Ryu Jongik ដែលជាអ្នកជំនាញ វិភាគទៅលើ ករណីគ្រោះថ្នាក់ ចរាចរណ៍ បានអះអាង នៅក្នុងកម្មវិធីមួយ ឈ្មោះ One Night TV Entertainment ដោយបញ្ជាក់ថា បើយោងតាម ស្ថានភាព ជាក់ស្តែង រួមជាមួយនិង ការវិភាគយ៉ាងម៉ត់ចត់ យើងបានរកឃើញថា Seungri ពិតជាមិនបាន បើកបរក្នុងពេល ស្រវឹងឡើយ ព្រោះថាគាត់នៅ មានស្មារតីក្នុងការ បញ្ជារថយន្ត របស់គាត់ តែដោយ សារតែ ការលង់លក់មួយភ្លែត បានធ្វើឲ្យរថយន្តនោះ បើកទៅត្រង់ នៅលើផ្លូវកោង ជាហេតុធ្វើ ឲ្យវ៉ាក់អើ ជាមួយនឹងឡាន នៅខាងមុខ ទើប Seungri ជាន់ហ្រ្វាំង មួយទំហឹង បណ្តាលឲ្យឡាន របស់គាត់ រេចង្កូតស្ទុះ ទៅបុកជាមួយ និងឡានមួយគ្រឿង ទៀតហើយក៏ហួស ទៅបុករនាំងផ្លូវ និងក្រឡាប់ផ្ងារជើង តែម្តង។

គាត់បានបន្តទៀតថា ភស្តុតាងទាំងនោះ បានបញ្ជាក់ថា Seungri បានគេងលក់មួយភាំង ក្នុងពេលបើកបរ ហើយនៅពេលដែល គាត់ដឹងខ្លួនវិញ គឺស្របពេលដែល មានរថយន្តមួយ នៅពីមុខ គាត់តែម្តង ដែលធ្វើឲ្យគាត់ ជាន់ហ្រ្វាំងបង្ខំ និងបង្កគ្រោះថ្នាក់ បែបនេះ។

យ៉ាងណាមិញ យោងតាមសម្តី ភ្នាក់ងាររបស់ ក្រុមហ៊ុន YG Entertainment បានឲ្យដឹងថា ពេលនេះ Seungri កំពុងតែត្រូវ គ្រូពេទ្យយកចិត្ត ទុកដាក់ក្នុងការ ព្យាបាលហើយ របួសរបស់គាត់ គឺមិនធ្ងន់ធ្ងរ នោះទេដែល អាចនឹងជាសះស្បើយ ក្នុងពេលឆាប់ៗនេះ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]