ភ្នំពេញ៖ បន្ទាប់ពីព័ត៌មាន ត្រូវបានចុះផ្សាយ យ៉ាងព្រោងព្រាត អំពីអ្នកនាង សុខ សោម៉ាវត្តី បើករថយន្ត បុកម៉ូតូ មួយគ្រឿង បណ្តាលឲ្យ មានអ្នករបួសធ្ងន់ស្រាល ២នាក់ កាលពីពេលថ្មីៗនេះរួចមក ស្រាប់តែមាន សារនៅលើ គណនីហ្វេសប៊ុក Sok Somavotey ត្រូវបាន បង្ហោះឡើង ក្នុងន័យឆ្លើយតប ទៅនឹងព័ត៌មាន ដែលបានចុះផ្សាយនោះ។

កាលពីវេលាម៉ោង ប្រមាណជា ៨កន្លះ យប់មិញ ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៤ គណនីហ្វេសប៊ុកមួយ ដែលត្រូវបានដឹងថាជា គណនីរបស់ សុខ សោម៉ាវត្តីនោះ បានបង្ហោះសារ ជាសាធារណៈមួយ ក្នុងន័យស្រាយបំភ្លឺ ទៅនឹងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ដែលបានកើតឡើង កាលពីវេលាម៉ោងជិត ១១យប់ ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៤ ត្រង់ចំណុចផ្លូវជាតិលេខ៤ ទល់មុខវត្តជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ចុចអាន៖ សុខ សោម៉ាវត្តី បើករថយន្ត អេស្កាឡែត បុកម៉ូតូ មួយគ្រឿងរបួស ធ្ងន់ស្រាល ២នាក់

ខាងក្រោមជាខ្លឹមសារទាំងស្រុង ដែលខ្មែរឡូត ដកស្រង់ចេញពីគណនីហ្វេសប៊ុករបស់នាង៖

«ខ្ញុំជឿថាមិត្ត ទាំងអស់គ្នា ប្រហែលកំពុងតែទន្ទឹង រង់ចាំនៅការបកស្រាយ របស់ខ្ញុំអំពីរឿង គ្រោះថ្នាក់ ចរាចរណ៍ កាលពីយប់មិញ.... មុននិងខ្ញុំ ធ្វើការបកស្រាយ រឿងហេតុពីយប់មិញ ខ្ញុំសូម និយាយចំពោះសារពត៍មាន ទាំងអស់ សូមរក្សានូវអ្វីដែល ជាវិជ្ជាជិវះ របស់អ្នក ទាំងអស់គ្នាផង មិនមែនត្រឹមតែ រកប្រាក់ឬចង់បាន នៅពត៍មានដែលជាទីចាប់អារម្មណ៍ ហើយក៏សសេរបំផ្លឹស ដោយមិនបានសំភាសន៍ខ្ញុំ ហើយក៏ចេះ តែសសេរអត្តបទ ពាសវាលពាសកាល បំផ្លាញកិត្តិយសខ្ញុំ ហេតុអីក៏សសេរច្បាស់ម្លេះ រហូតមើលទៅដូចអង្គុយ ក្នុងឡាន ជាមួយ ខ្ញុំអញ្ចឹង ហេតុអីបានដឹងថា ខ្ញុំនិយាយទូរស័ព្ទ? ហេតុអី បានដឹងថា ខ្ញុំជិះជាមួយប្អូនស្រី? យប់មិញខ្ញុំជិះឡាន តែម្នាក់ឯងទេ ហើយខ្ញុំ ក៏មិនបាននិយាយ ទូរស័ព្ទដែរ ហើយខ្ញុំក៏មិនបាន ប្រកែកថា ខ្ញុំមិនបានជិះបុក គាត់ទេ គាត់ជិះម៉ូតូវ៉ា មកចូលឡាន ខ្ញុំហើយ ខ្ញុំក៏បានឈប់ឡានសួរនាំ គាត់ដែរ ហើយគាត់ទាំងពីរនាក់ ក៏គ្មានកើតអីដែរ ព្រោះពេលនោះឡានខ្ញុំបើកយឺតខ្លាំងណាស់ ហើយមួយសន្ទុះ ក្រោយមកក៏មាន មនុស្សម្នាក់ ក្នុងចំណោម គាត់ពីរនាក់ បានប្រកាច់ ពេលនោះខ្ញុំក៏មិនបាននិយាយអីដែរ តែក្រុមគ្រួរសារគាត់ ក៏បាននិយាយថា គាត់គឺជាមនុស្សឆ្កួតជ្រូក ...សូមមិត្តទាំងអស់ គ្នាជួយ Share នៅ statues មួយនេះរបស់ខ្ញុំ ដើម្បីកុំអោយមានមិត្តមួយចំនួន បានយល់ច្រលំ មកលើខ្ញុំ ដូចដែល សារពត៍មាន បានចុះ ផ្ដេសផ្ដាស.... Thanks u»

ចុះប្រិយមិត្ត មានមតិយោបល់យ៉ាងណាដែរ ចំពោះរឿងនេះ? សូមចូលរួមបញ្ចេញមតិនៅខាងក្រោម៖




ប្រភព៖ Facebook

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី