ភ្នំពេញ៖ មានទស្សនិកជនខ្មែរ ជាច្រើន មិនថា តែនៅក្នុង ស្រុក ឬក្រៅស្រុកនោះទេ ប្រាកដជាស្គាល់ ច្បាស់ ពី កញ្ញា ពៅ បញ្ញាពេជ្រ ដែលនាង ជាតារាចម្រៀង មួយដួង ដែលធ្លាប់ជ្រកកោណ ក្រោម ផលិតកម្ម ហង្សមាស។

ក្រោយពី បណ្ដាញទំនាក់ទំនងសង្គម យក្សហ្វេសប៊ុក បានក្លាយជា ចំណីអារម្មណ៍ថ្មី របស់អ្នកប្រើប្រាស់ អ៊ិនធើណេត នាពេល បច្ចុប្បន្ននេះ គេក៏សង្កេតឃើញ តារាធ្មេញច្រពើស ខាងលើនេះ បានបង្កើតនូវ គេហទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួនផងដែរ។ ជាមួយគ្នានោះ នាងក៏ទទួលបាន អ្នកគាំទ្រ មិនតិចនោះដែរ ដែលនេះអាចបញ្ជាក់ ថាកញ្ញានៅតែ មានប្រជាប្រិយភាព ជាមួយនឹង ទឹកមុខដ៏ស្រស់ស្រាយរបស់នាង។ 

ពីមួយថ្ងៃទៅមួយថ្ងៃ នាងក៏បានបង្ហោះជារូបភាព និងវីដេអូ ចម្រៀង ដែលនាងច្រៀងផ្ទាល់ ដើម្បីធ្វើការចែករំលែក ទៅកាន់ អ្នកគាំទ្ររបស់ខ្លួន ដែលខណៈពេលនេះ ខ្មែរឡូត សូមដកស្រង់ យកនូវវីដេអូឃ្លីបមួយខ្សែ ចេញពី គេហទំព័រហ្វេសប៊ុក របស់នាងផ្ទាល់ ដែលជាវីដេអូមួយ បង្ហាញពី កញ្ញាច្រៀងចម្រៀងផ្ទាល់៖

មកដល់ថ្មីទៀតជាមួយនិងវីដេអូក្លិបដែលនាងខ្ញុូំអង្គុយច្រៀងជាមួយសាច់ភ្លេងនូវបទចំរៀង មួយ បទផ្ញើ ជូនបងប្អូន ទាំងអស់ជាការថ្លែង អំណរគុណ ចំពោះការគាំទ្រ ! ទោះបីជានាងខ្ញុំឈឺក្តីតែនាងខ្ញុំ នូវតែផ្តល់កំលាំងចិត្តដល់ ខ្លួនឯងមិនអោយ បងប្អូនអស់សង្ឃឹមទេ បើមានចំណុចណា មួយមិនល្អសូម មេត្តាអធ្យាស្រ័យផង ណបងប្អូន
Click HD for good to watched.....
@ Peou Panha Pich
Fans page  ♥

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]