ភ្នំពេញ៖ តារាសម្តែងមាន ប្រជាប្រិយភាពគួរសមកញ្ញា ម៉ានីកា បច្ចុប្បន្ននាង បាន សាងកេរ្ដិ៍ឈ្មោះ ល្បីក្នុងវិស័យ សិល្បៈដែល មហាជន មើល ឃើញ ពីទេព កោស ល្យនិងតែងកោតសរសើរ ពីសមត្ថភាពសម្តែង ពិសេសស្ទាយនៃ ការរៀបចំតុប តែ ងខ្លួនបែបសាមញ្ញៗ តែ មើលទៅស្រស់ស្អាត គួរឲ្យស្រឡាញ់ និងទាក់ទាញ សម្រាប់ មិត្តយុវវ័យសម័យថ្មី។

ស្របពេលជាមួយគ្នានេះដែរ ក៏មានទស្សនិកជនអ្នកគាំទ្រ និង អ្នកនិយមតាម ដានរឿងរ៉ាវតារាក្នុងស្រុក បាននាំគ្នានិយាយថា ម៉ានីកា ចាប់តាំង ពីមាន ឈ្មោះ បោះសម្លេងល្បីនិងទាញបាន ប្រជាប្រិយភាពបន្តិច មកនោះឃើញ ថាពេលនេះនាង ហាក់ ឡើងយ៊ឺអ៊ុន ខ្ពស់និង មាន សាច់ឈាម ស្រស់ថ្លារីក មុខមាត់ជាងមុន។ ម្យ៉ាងទៀតអ្វី ដែលធ្វើឱ្យមហាជន ចាប់អារម្មណ៍ខ្លាំងជាងនេះ ទៅ ទៀតនោះគឺ នីកា ហាក់ ឡើងទម្ងន់បែកសាច់ ឈាមស្រស់ស្អាតជាងពេលមុនៗ។

អ្នកខ្លះបាននិយាយថា ដើមហេតុដែលនាំឱ្យកញ្ញា ម៉ា នីកា ធាត់ឡើងគីឡូ ជាងមុនដូចនេះដោយសារតែ តារាស្រីសាច់សរូបរូបនេះ សប្បាយចិត្ត ពីភាពជោគជ័យក្នុង អាជីពសិល្បៈ ។ មិនត្រឹមតែប៉ុណ្ណោះក៏ឭថា នាងក៏សប្បាយចិត្តផងដែរ នៅពេល មានប្រុសស្នេហ៍ ស្រលាញ់ ថែមទាំងបុរសម្នាក់ នោះពូកែយក ចិត្តតម្រូវ តាមការចង់បានរបស់ នាងមិនឱ្យមានការខ្នឹងចិត្ត។

ប្រភពបានបន្តថា កញ្ញា ម៉ា នីកា មួយរយៈចុងក្រោយនេះ នាងហាក់មានរូបរាង ធាត់បែកសាច់បែក ឈាមស្រស់ថ្លាជាង មុនដែលធ្វើឱ្យ រង្វង់មុខរបស់នាងឡើង ពេញមូលក្រឡង់ជាមួយ នឹងសាច់ ស្បែកសខ្ចីម៉ដ្ឋរលោង គួរឱ្យគ្រីតក្នាញ់ និង ជាទីពេញចិត្តរបស់ ក្រុមកន្លង អ្នកសប្បូរទ្រព្យស្តុក។

មានមតិខ្លះបានលើកឡើងថា ម៉ា នីកា ឡើងទម្ងន់ពិតមែន តែនាងនៅតែមានរូបសម្រស់ស្រស់ ស្អាតដដែល។ ស្របពេលដំណឹងស្នេហ៍ឆ្លង ទ្វីបរបស់តារាស្រី រូបនេះក៏កំពុងតែ លេចពន្លឺផងដែរនោះ។

យ៉ាងណាក្តីការបែកសាច់ឈាម និង ឡើងទម្ងន់របស់តារាចម្រៀងស្រីកញ្ញា ម៉ានីកា នាពេលនេះ ត្រូវបានគេចាត់ទុកថា មកពីកញ្ញា នីកា សប្បាយចិត្ត ទាំងលើអាជីពសិល្បៈ និង រឿងរ៉ាវជីវិត ស្នេហាឯកជនខាងក្រៅ ដែលរហូតមកដល់ពេលបច្ចុប្បន្ននៅ តែមានការសង្ស័យ ពីសម្ប័ន្ធ ភាពស្នេហា លាក់កំបាំងរវាងនាង និង បុរស ម្នាក់រស់នៅ ប្រទេសកាណាដា។

នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤នេះគេហទំព័រLooking TODAY មិនទាន់អាចទាក់ទងដើម្បីសុំ ការបកស្រាយបន្ថែមពីកញ្ញា ម៉ា នីកា បាននៅឡើយទេ ខណៈលេខទូរស័ព្ទ របស់នាងបានឆ្លើយថា កំពុងជាប់រវល់៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]