បាល់ទាត់៖ ការប្រកួតទាំង ៤ ពូលបញ្ចប់ ជុំទីមួយ វគ្គសន្សំពិន្ទុ ក្នុងពូល បានបញ្ចប់ជាស្ថាពរហើយ កាលពីយប់ម្សិលមិញនេះ ដោយក្រុមអង់គ្លេសទាំងពីរទៀត គ្មានក្រុមណាឈ្នះនោះទេ ពោលគឺមេឃខៀវ Man CITY ខកចិត្តជាខ្លាំង នៅពេលមិនអាចទប់ ក្រុមម្ចាស់ផ្ទះ ឲ្យស្មើបាន ខណៈតោខៀវ Chelsea បានត្រឹមស្មើ ១ទល់នឹង១ ជាមួយនឹងក្រុម Schalke 04។

FT: Bayern München 1 – 0 Manchester City

ក្រុមភ្ញៀវ Man CITY នៅពេលដែលធ្វើដំណើរទៅកាន់ ប្រទេសអាឡឺម៉ង់ នាទឹកដី Allianz-Arena របស់ក្រុម Bayern München បានខិតខំទប់ ជាមួយនឹងការសម្រុក របស់ក្រុមម្ចាស់ផ្ទះជាខ្លាំង ដោយក្រុមទាំងពីរ សុទ្ធតែមិនអាចបំប៉ោងសំណាញ់ទី របស់ដៃគូ បានទេ។ ប៉ុន្តែលុះដល់នាទីទី ៩០ ជិតបញ្ចប់ការប្រកួតទៅហើយ ក្រុមម្ចាស់ផ្ទះ បំបែកពងមាន់បាន ដោយការស៊ុតបាល់ពុះស៊ិច យ៉ាងល្អឥតខ្ចោះ ពីសំណាក់ ខ្សែការពារ Boateng ជួយឲ្យម្ចាស់ផ្ទះ Bayern Munchen យកឈ្នះ Man CITY ១ទល់នឹង០។


វីដេអូ Highlight៖

 

FT: Chelsea 1 – 1 Schalke 04

ក្រុមតោខៀវ Chelsea ពិតជាខ្លាំង ដោយ ៤ ប្រកួតកន្លងទៅ នៅក្របខ័ណ្ឌ Premier League គឺមិនដែលស្គាល់ពាក្យថាចាញ់ ប៉ុន្តែបែរជាខកចិត្ត នៅយប់ម្សិលមិញទៅវិញ បន្ទាប់ពីបានត្រឹមស្មើ ១ទល់នឹង១ ជាមួយនឹងក្រុមអាឡឺម៉ង់ Schalke 04។

តោខៀវ បានបើកការនាំមុខ ១ទល់នឹង០ នាកីឡាដ្ឋាន Stamford Bridge ដោយថ្វីជើងរបស់ខ្សែបម្រើ ចំណូលថ្មី ទើបតែទិញមកពី Barcelona កីឡាករ Fabregas នៅនាទីទី ១១។ លទ្ធផលនេះ បានបន្តរហូតដល់ ចប់តង់ទីមួយ។ ការប្រកួតតង់ទីពីរ បើកឆាកមិនបានប៉ុន្មានផង ក្រុមភ្ញៀវ Schalke 04 អាចតាមយកស្មើវិញបាន ដោយខ្សែប្រយុទ្ធ Huntelaar នៅនាទីទី ៦២ ហើយលទ្ធផលនេះ រក្សារហូតដល់ចប់ការប្រកួត។


វីដេអូ៖ Highlight

តារាងលទ្ធផល


គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការប្រកួត ក្នុងក្របខ័ណ្ឌ Champions League បញ្ចប់ទៅ នាយប់នេះ ក៏មានការប្រកួត ក្នុងក្របខ័ណ្ឌ Europa League ផងដែរ។

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]