បរទេស៖ អ្នកវិទ្យាសាស្រ្តបាន រកឃើញគន្លឺះថ្មី មួយដែល ជាដំណឹងល្អ សម្រាប់សុភាពនារី ទាំងឡាយក្នុងការ រក្សាមិនឲ្យ ឡើងទម្ងន់ព្រមទាំង ធ្វើឲ្យរាងរបស់ អ្នកនៅស្វែល ដូចដើមផងដែរ។

យោងតាមរបាយការណ៍ ស្រាវជ្រាវរបស់ អ្នកវិទ្យាសាស្រ្ត បានឲ្យដឹងថា មនុស្សដែលចង់ រក្សាទម្ងន់ឲ្យ នៅដដែល និងថែរក្សារាង របស់ពួកគេនោះ គួរតែធ្វើការ ថ្លឹងទម្ងន់ ឲ្យបាន១ដង ក្នុង១សប្តាហ៍។ វិធីមួយនេះ គឺជាចំណុចដ៏ សំខាន់មួយព្រោះវា អាចឲ្យអ្នកដែល មានបំណងប្រាថ្នា រក្សារាងនិង មិនចង់ឡើងទម្ងន់ ដឹងអំពីកម្រិត អាហារដែលពួកគេ ត្រូវទទួលទាន ក៏ដូចជាការបញ្ចេញ កម្លាំងជាប្រចាំថ្ងៃ ផងដែរ។

Claire Madigan អ្នកស្រាវជ្រាវម្នាក់ នៃក្រុមអ្នក វិទ្យាសាស្រ្តរបស់ សាកលវិទ្យាល័យ Birmingham បាននិយាយថា ការឈានជើង ឡើងលើជញ្ជីង ថ្លឹងទម្ងន់គឺជា វិធីដ៏សាមញ្ញបំផុតមួយ តែវាគឺជាវិធីសាស្រ្ត ដ៏មានប្រសិទ្ធិភាព យ៉ាងខ្លាំងផងដែរ ដែលអាចធ្វើឲ្យ មនុស្សតាមដាន ពីទម្ងន់និង បញ្ឈប់ការឡើង ទម្ងន់ដែលអាច ធ្វើឲ្យខូចរូបរាង ដ៏ស្រស់ស្អាត របស់ពួកគេ។

គួរបញ្ជាក់ផងដែរថា អ្នកដែលចង់ រក្សារាងឲ្យ នៅស្រស់ស្អាតចំនួន ៣,០០០នាក់ ក្នុងប្រទេស អង់គ្លេស ក្នុងនោះភាគច្រើន គឺជាស្ត្រី ដែលបានប្រើប្រាស់ វិធីមួយនេះ សុទ្ធតែទទួលបាន លទ្ធផលដ៏ល្អ ដោយពួកគេអាច កម្រិតទម្ងន់ និងរក្សារូបរាង ទ្រង់ទ្រាយខ្លួនប្រាណ ទៅតាមការកំណត់ ដែលពួកគេចង់បាន។

នេះគឺជាវិធី ដ៏សាមញ្ញនិង ល្អអស្ចារ្យមួយ ទៅដល់អ្នកដែល មិនចង់ឡើងទម្ងន់ ជាពិសេសនារីៗ សម្រាប់ជាការ ដាស់តឿន ក្នុងការកម្រិត ទម្ងន់ដែលខ្លួន ចង់បាន៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]