បាល់ទាត់៖ ការប្រកួតបាល់ទាត់ ក្នុងក្របខ័ណ្ឌ Champions League ទាំង ៤ ពូល កាលពីម្សិលមិញនេះ បានបញ្ចប់ទៅហើយ ដោយក្រុមអង់គ្លេសទាំងពីរ គឺមួយឈ្នះ និងមួយចាញ់ ពោលគឺហង្សក្រហម Liverpool ស៊ី Ludogorets ២ទល់នឹង១ ទាំងប្រផិតប្រផើយ ខណៈកាំភ្លើងធំ Arsenal ត្រូវម្ចាស់ផ្ទះ Dortmund លុត ២ទល់នឹង០ នាកីឡាដ្ឋាន Signal-Iduna-Park ប្រទេសអាឡឺម៉ង់។

FT: Liverpool 2 – 1 Ludogorets

ប្រព័ន្ធប្រយុទ្ធ របស់ហង្សក្រហម Liverpool លេងហាក់ដូចជាមិនសូវ ស៊ីសង្វាក់គ្នាសោះ ដោយសារតែ បញ្ហារបួស ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Sturridge។ ទោះជាយ៉ាងណាក៏ដោយ ក្រុមម្ចាស់ផ្ទះ បានបើកការនាំមុខ ១ទល់នឹង០ នៅនាទីទី ៨២ ដោយថ្វីជើងរបស់ ខ្សែប្រយុទ្ធចំណូលថ្មី សញ្ជាតិអ៊ីតាលី Balotelli ប៉ុន្តែត្រូវក្រុមភ្ញៀវ ធ្វើដំណើរយ៉ាងឆ្ងាយ ពីប្រទេសប៊ុលហ្ការី តាមបានស្មើវិញ នៅនាទីទី ៩០+១ ដោយខ្សែបម្រើអេស៉្បាញ Dani Abalo។ អ្នកគាំទ្រ Liverpool ហាក់ដូចជាមាន ទឹកមាត់លេបឡើងវិញ បន្ទាប់ពីអ្នកចាំទី Borjan របស់ Ludogorets ធ្វើឲ្យមានកំហុស នៅក្នុងតំបន់ពិន័យ ១១ ម៉ែត្រ នៅនាទីទី ៩០+៣ ហើយកាត់សេចក្តី ដោយប្រធានក្រុម Steven Gerrard ជួយឲ្យលទ្ធផល ហង្សក្រហម ២ Ludogorets ១។

វីដេអូ៖ Hightlight

 

FT: Dortmund 2 – 0 Arsenal

ប្រព័ន្ធលេង ជាពិសេសនោះគឺ ទម្រង់ការពារ របស់កាំភ្លើងធំ Arsenal យប់មិញនេះ គឺពិតជាអន់ ដោយអាចឲ្យខ្សែប្រយុទ្ធ Dortmund កីឡាករ Immobile អាចបណ្តើរបាល់ បានយ៉ាងឆ្ងាយ រហូតបំប៉ោងសំណាញ់ទី បានសម្រេច នៅនាទីទី ៤៥ ជិតចប់ការប្រកួត តង់ទីមួយ។ មួយគ្រាប់របស់ Dortmund មិនទាន់ក្តៅស្រួលបួលផង ស្រាប់តែក្រុមម្ចាស់ផ្ទះ បន្ថែមមួយគ្រាប់ទៀត បញ្ចប់សេចក្តី ដោយថ្វីជើងរបស់ កីឡាករ Immobile នៅនាទីទី ៤៨ ជួយឲ្យម្ចាស់ផ្ទះ បំបាក់ក្រុមភ្ញៀវ ដោយលទ្ធផល ២ទល់នឹង០។


វីដេអូ៖ Hightlight

តារាងលទ្ធផល យប់មិញនេះ៖


ងាកទៅការប្រកួត នាយប់នេះវិញ ក៏មាន ៨ ប្រកួត មកពី ៤ ពូលដូចគ្នាដែរ ដោយក្រុមអង់គ្លេស ទាំងពីរទៀត ក៏ត្រូវប៉ះ ក្រុមអាឡឺម៉ង់ទាំងពីរ ពោលគឺ តោខៀវ Chelsea ត្រូវបើកទ្វារកីឡាដ្ឋាន Stamford Bridge ស្វាគមន៍ ក្រុម Schalke 04 របស់អាឡឺម៉ង់ ខណៈមេឃខៀវ Man CITY ត្រូវធ្វើដំណើរទៅកាន់ ផ្ទះរបស់ក្រុម Bayern München។

តារាងការប្រកួត

តើប្រិយមិត្តយល់ថា ក្រុមណានឹងឈ្នះ យប់នេះ?

កុំភ្លេចចូលរួមលេងល្បែង ស្តេចទាយបាល់ របស់ខ្មែរឡូត ច្បាប់ថ្មី ទឹកប្រាក់កាន់តែច្រើន!!

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]