បន្ទាប់ពីបញ្ចប់ វគ្គប្រកួតប្រជែង ក្នុងឈុតសម្លៀកបំពាក់ ហែលទឹកធម្មតា កញ្ញា Kira Kazantsev ដែលមកពី រដ្ឋ New York នៃសហរដ្ឋអាមេរិក ទទួលបានជ័យលាភី លេខ១ និងគ្រងមកុដពេជ្រ បវរកញ្ញាឯក អាមេរិក ប្រចាំឆ្នាំ២០១៥ (Miss America 2015)។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នាង Kira Kazantsev ទទួលបានជ័យលាភី លេខ១ បន្ទាប់ពីឆ្លងកាត់ការប្រកួត វគ្គស្លៀកឈុតហែលទឹក និងបានគ្របមកុដពេជ្រ បវរកញ្ញាឯក អាមេរិក ប្រចាំឆ្នាំ២០១៥ កាលពីថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា កន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា នាង Kira Kazantsev ទទួលបានជ័យលាភី លេខ១ ដោយយកឈ្នះ ទៅលើបេក្ខនារី ចំនួន៥២រូបផ្សេងទៀត ដែលបានចូលប្រកួត និងព្យាយាម អស់ពីកំលាំងកាយចិត្ត។

យ៉ាងណាមិញ នាង Kira Kazantsev មកពីរដ្ឋ New York ទទួលបានជ័យលាភី លេខ១ ខណៈ នាង Ashton Jo Campbel មកពីរដ្ឋ Arkansas ទទួលបានជ័យលាភី លេខ២, នាង Victoria Cowen មកពីរដ្ឋ Florida ទទួលបានជ័យលាភី លេខ៣, នាង Courtney Paige Garrett មកពីរដ្ឋ Viriginia ទទួលបានជ័យលាភី លេខ៤ និង នាង Lauren Kuhn មកពីរដ្ឋ Massachusetts ទទួលបានជ័យលាភី លេខ៥៕

នាង Kira Kazantsev មកពីរដ្ឋ New York ទទួលបានជ័យលាភី លេខ១


នាង Ashton Jo Campbel មកពីរដ្ឋ Arkansas ទទួលបានជ័យលាភី លេខ២

នាង Victoria Cowen មកពីរដ្ឋ Florida ទទួលបានជ័យលាភី លេខ៣


នាង Courtney Paige Garrett មកពីរដ្ឋ Virginia ទទួលបានជ័យលាភី លេខ៤


នាង Lauren Kuhn មកពីរដ្ឋ Massachusetts ទទួលបានជ័យលាភី លេខ៥


ប្រភព ៖ មេត្រូ

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]