ភ្នំពេញ៖ នៅទីបំផុតអ្វីដែលអតីតតារាសម្តែង អ្នកនាង សារាយ សក្ខណា ទន្ទឹងរង់ចាំពីមួយថ្ងៃទៅមួយ ក្នុងការទទួលយកគ្រីនកាត ដើម្បី ធ្វើ ដំណើរត្រឡប់មកស្រុកកំណើតនោះ ពេលនេះក្តីស្រមៃ របស់នាង បានក្លាយជាការពិតហើយ ដោយនាងបានជិះយន្តហោះ មកដល់ ស្រុក កំណើតវិញហើយ ដោយទុក ចោលប្តីឲ្យនៅឯកា  តែម្នាក់ឯង។

អស់រយៈពេលជាច្រើនខែហើយ ដែលអតីតតារាសម្តែង នាង សារាយ សក្ខណា បានផ្តាច់ខ្លួនចេញ ពីសិល្បៈ ទៅសម្ងំរស់ នៅជាមួយ ស្វាមី ឯក្រៅប្រទេស យ៉ាងមានក្តីសុខ ហើយកន្លងមកនាងធ្លាប់ អះអាង ថាការវិលមកលេង ស្រុកកំណើតលើកទី១នេះ នាងនិង ដឹកដៃស្វាមីមកជាមួយដែរ ប៉ុន្តែពេលថ្មីៗនេះ នាងបែរជាបង្ហាញវត្តមាន ត្រឡប់មកស្រុកកំណើត តែម្នាក់ឯង ដោយគ្មានវត្តមាន ស្វាមីនាងមកជាមួយឡើយ។

ម្តាយរបស់ អ្នកនាង សារាយ សក្ខណា បានប្រាប់គេហទំព័រ Looking TODAY ឲ្យដឹង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤នេះថា កូនស្រីរបស់គាត់គឺ សារាយ សក្ខណា បានមកដល់ស្រុកកំណើត ហើយកាលពី វេលាម៉ោង១០-៣០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា កន្លង ទៅនេះ ដោយកាលត្រឡប់មក របស់កូន អ្នកស្រីនេះ គឺមាន រយៈពេលប្រមាណ២ខែ តែប៉ុណ្ណោះ។

ម្តាយរបស់ សក្ខណា បានប្រាប់ឲ្យដឹងទៀតថា “ ការវិលត្រឡប់ មក របស់ សក្ខណា នេះ គឺមិនមែនជា ការមកចោលស្វាមី ដូច ទស្សនិកជនយល់ឡើយ ធាតុពិតទៅកូនប្រសារខ្ញុំ គេនឹងត្រឡប់ មកនៅចុងខែ នេះហើយមូលហេតុដែល មានការមកមុនក្រោយនេះ គឺ សក្ខណា កូនខ្ញុំគេត្រូវប្រញាប់ឡើង មកថត រឿងនៅប្រទេសថៃ នៅថ្ងៃទី១៨ ខែកញ្ញា ខាងមុខនេះ ហើយស្វាមីគេមាន ការរវល់ ការងារ ហើយ និងតាមមកនៅចុងខែនេះហើយ ”។

អ្នកស្រីបន្តថា សក្ខណា គេត្រឡប់មកស្រុកលើកនេះ គឺថតរឿង៥ ជាប់គ្នា ដោយរឿងទី១គឺចេញ ទៅថត ប្រមាណជិត១០ថ្ងៃ នៅប្រទេសថៃ ហើយរឿងជាបន្តគឺរឿង “ក្រឡអីហ្នឹងវគ្គ២” ,រឿង “កូនប្រសារ ឡឺកឺវគ្គ២” និងរឿង២ទៀត តែអ្នកស្រីមិនចាំចំណងជើងទេ។ ក្រោយពីកូនអ្នកស្រី ត្រឡប់មកវិញ គឺមានអ្នកដឹកនាំរឿងច្រើន ណាស់ ទាក់ទងតែ សក្ខណា មិនហ៊ានទទួល ព្រោះថាខ្លាចអត់ មានពេល ថតរឿងឲ្យគេ ប៉ុន្តែសម្រាប់រឿង៥ដែល កូនគេទទួលនោះ គឺអ្នកដឹកនាំបានទាក់ទង មុនតាំងពីខែ កក្កដាមកម្ល៉េះ ដោយគេសុខ ចិត្តរង់ចាំ ការត្រឡប់មកវិញ ដូច្នេះហើយបានជាកូនអ្នកស្រី ព្រមថត ទាំងមានផ្ទៃពោះ បែបនេះតែម្តងទៅ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]