ភ្នំពេញ៖ នៅក្នុងកម្មវិធី សម្ពោធទូរទស្សន៍ ETV ថ្មី ដែលជាសាខាស្ថានីយ ទូរទស្សន៍បាយ័ន របស់ លោកស្រី ហ៊ុន ម៉ាណា នារាត្រីយប់មិញនេះ សង្កេតឃើញថាមានវត្តមាន អ្នកសិល្បៈប្រុស ស្រីល្បីឈ្មោះ រាប់រយរាប់ពាន់នាក់បាន បង្ហាញមុខចូល រួមកម្មវិធីនេះ ដោយម្នាក់ៗ បានសម្រឹតសម្រាង ការតុបតែងខ្លួន ប្រជែងសម្រស់គ្នា មិនឲ្យចាញ់ តារាថៃនោះឡើយ។

កាលពីយប់ថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា ម្សិលមិញនេះ ខាងស្ថានីយទូរទស្សន៍បាយ័ន បានរៀបចំពិធីសម្ពោធ ស្ថានីយទូរទស្សន៍ ថ្មីមួយទៀត មានឈ្មោះថា ETV ដោយរៀបចំឡើងនៅ ស្ថានីយទូរទស្សន៍បាយ័ន ស្ទឹងមានជ័យ នៅក្នុងកម្មវិធីនោះ មានវត្តមានតារា ប្រុសស្រីល្បីឈ្មោះ និងពិធីករ-ពិធីការិនី នៅគ្រប់ ស្ថានីយទូរទស្សន៍ជាច្រើន ហើយមិនតែប៉ុណ្ណោះ ក៏មានវត្តមានតារា ល្បីឈ្មោះថៃ បង្ហាញខ្លួនជាមួយ ការតុបតែងខ្លួន យ៉ាងស្រស់ស្អាត ចូលរួមសាទរ ក្នុងពិធីនោះដោយមានភាព សប្បាយរីករាយ សម្លេងហ៊ោកញ្ចៀវអឺកង ពេញកម្មវិធីផងដែរ ។

ចង់ដឹងថានៅ ក្នុងពិធីសម្ពោធ នារាត្រីយប់មិញនេះ មានភាពសប្បាយរីករាយ និងមានភាព អ៊ូអរកម្រិតណា តោះទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា ថាតើតារាណាចូលរួម ក្នុងពិធីនេះខ្លះ?















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]