ម៉ាឡេស៊ី៖ បើតាមសារព័ត៌មានក្នុងស្រុក របស់ម៉ាឡេស៊ី បានរាយការណ៍ឲ្យដឹងថា ក្រុមគ្រូពេទ្យនៅរដ្ឋ Sarawak កំពុងតែត្រួតពិនិត្យ យ៉ាងយកចិត្តទុកដាក់ ទៅលើករណីមួយ ដែលសង្ស័យថា កើតមានជម្ងឺឆ្លង អេប៊ូឡា។

សារព័ត៌មានដដែល បានដកស្រង់សម្តី លោកវេជ្ជបណ្ឌិត Zulkifli Jantan ប្រធានសុខាភិបាល នៃរដ្ឋ Sarawak ថា “ជនសង្ស័យកើតមានជម្ងឺឆ្លង អេប៊ូឡានេះ ជានិស្សិតជនជាតិ ស៊ីមប៉ាវេ ត្រូវបានដាក់ ដោយឡែក បន្ទាប់ពីរូបគេ ត្រូវប្រទះឃើញមាន រោគផ្តាសាយ”។

ក្នុងនោះដែរ ជនសង្ស័យរូបនេះ ធ្លាប់មានទំនាក់ទំនង ជាមួយនឹងសិស្សជនជាតិ នីហ្សេរីយ៉ា ដទៃទៀត ដោយបច្ចុប្បន្នកំពុងតែ ស្ថិតក្រោមការត្រួតពិនិត្យ យ៉ាងយកចិត្តទុកដាក់ បើទោះជាគ្មានរោគសញ្ញា ក្អួតចង្អោរ និងរោគរាគ យ៉ាងណាក៏ដោយ។ ចំណែកឯ លទ្ធផលនៃការពិនិត្យ នឹងត្រូវចេញផ្សាយ ឆាប់ៗ ក្នុងសប្តាហ៍នេះ។

ម៉ាឡេស៊ី ធ្លាប់ប្រទះឃើញ ករណីសង្ស័យ ឆ្លងជម្ងឺអេប៊ូឡានេះ ចំនួនពីរលើក រួចមកហើយ ដោយលើកទីមួយ សង្ស័យកើតនៅរដ្ឋ Perak ប៉ុន្តែលទ្ធផលអវិជ្ជមាន។

គួរបញ្ជាក់ផងដែរថា មកទល់នឹងថ្ងៃទី ១២ ខែកញ្ញា គឺកើតមានករណីឆ្លង ជម្ងឺអេប៊ូឡានេះ ចំនួន ៤ ៣៣៥ ករណី រួចមកហើយ ខណៈមានមនុស្ស ចំនួន ២ ៣៣១ នាក់ ស្លាប់បាត់បង់ជីវិត។



តើប្រិយមិត្តយល់ថា ជម្ងឺនេះ អាចឆ្លងមកដល់ ប្រទេសកម្ពុជា ដែររឺទេ?

ប្រភព៖ Mail Online | ChannelNewsAsia

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]