កញ្ញារូបស្រស់ សុគន្ធកញ្ញា ដែលជាតារាចម្រៀង មានទឹកដមសម្លេងពិរោះ មានភាពបិនប្រសពក្នុងការរាំ មានចរិកសុភាពរាបសា និង ក្រម៉ិចក្រមើម ហើយថែមទាំងជាតារាចម្រៀងដែលមាន ការចូលរួមក្នុងការងារ មនុស្សធម៌ទៀតផងនោះ ថ្មីៗនេះកញ្ញាបានបកស្រាយនូវចម្រៀង ថ្មីមួយបទដែលមានចំណងជើងថា  ‹Pretty Pretty› ដែលនឹងមាននៅក្នុងអាល់ប៊ុមវ៉ុលថ្មី ៤៦២ របស់ផលិតកម្មរស្មី ហង្សមាស ។ អាល់ប៊ុមនេះនឹងចេញ ក្នុងពេលឆាប់ៗ នេះ ។

បទនេះជាបទបែបកន្ត្រាក់អារម្មណ៍ ហើយដែលមានមហាជនទូទៅបានរំពឹងទុកថា ពេលបទនេះចេញជាខារ៉ាអូខេ នឹងមានការបង្ហាញនូវក្បាច់រាំថ្មី នឹងស្ទីលប្លែកៗ ជាមិនខាន។ បទនេះបង្ហាញពីរឿងរ៉ាវរបស់នារីស្អាតម្នាក់ គាត់តែងតែទទួលនូវការចាប់អារម្មណ៍ពីសំណាក់ប្រុសៗ ។

លោកអ្នកអាចស្តាប់បទថ្មីនេះនៅលើវេបសាយ ម៉ាញូហ្សីក អនឡាញ តាមរយៈលីងខាងក្រោម៖

‹Pretty Pretty›

អត្ថបទផ្ដល់ដោយ http://www.muzik-online.net

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]