អាមេរិក៖ តារាសម្តែង សញ្ជាតិអាមេរិក ស្បែកខ្មៅម្នាក់ ត្រូវប៉ូលីសធ្វើការចាប់ខ្លួន ខណៈពេលដែលនាង កំពុងថើបប្តីរបស់នាង ដែលជាជនជាតិ អាមេរិកស្បែកស នៅតាមផ្លូវសាធារណៈ ព្រោះតែប៉ូលីសរូបនោះ ស្មានថានាង ជាស្រីពេស្យា។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាសម្តែងស្រី Daniele Watts ត្រូវបានប៉ូលីស ចាប់ដាក់ខ្នោះ និង ដាក់ចូលទៅ ក្នុងឡានប៉ូលីស ព្រោះតែនាង ថើបប្តីរបស់នាង នៅទីសាធារណៈ ហើយប៉ូលីស ស្មានថានាង គឺជាស្រីពេស្យា។ ហេតុការណ៍នេះ បានកើតឡើង នៅក្នុងទីក្រុង Los Angeles ដោយប៉ូលីសបានសួររក ប័ណ្ណសំគាល់ខ្លួនពី Daniele ប៉ុន្តែនាងបានបដិសេធ ទើបប៉ូលីស ចាប់នាងវ៉ៃខ្នោះ ហើយបញ្ជូនចូលទៅក្នុង ឡានប៉ូលីស តែម្តង។

ជាមួយគ្នានេះដែរ Daniele ក៏បានបង្ហោះរូបថត ដែលនាងឈរ យំក្បែរប៉ូលីស ចូលទៅក្នុង បណ្តាញ សង្គមហ្វេសប៊ុក និងបានសរសេរថា “ថ្ងៃនេះខ្ញុំត្រូវ បានគេដាក់ខ្នោះ... បន្ទាប់ពីបដិសេធមិនព្រម ឲ្យប័ណ្ណសំគាល់ខ្លួន ទៅប៉ូលីស ព្រោះតែខ្ញុំមិនបាន ធ្វើអ្វីខុស គឺគ្រាន់តែ ថើបគ្នាធម្មតា នៅកន្លែង សាធារណៈ ប៉ុណ្ណោះ”។ នាងក៏បានបន្ថែមទៀតថា “នៅពេលខ្ញុំអង្គុយ នៅក្នុងឡានប៉ូលីស ហើយត្រូវបាន គេឃើញគ្រប់គ្នា បានធ្វើឲ្យ ឪពុករបស់ខ្ញុំ មានកំហឹងយ៉ាងខ្លាំង ព្រោះតែខ្ញុំមិនបាន ធ្វើអ្វីខុស ទាល់តែសោះ”។

យ៉ាងណាមិញ ប៉ូលីសនៅក្នុងទីក្រុង Los Angeles បានបដិសេធ មិនធ្វើការ បកស្រាយអ្វីទាំងអស់ ជុំវិញរឿងរ៉ាវ ចាប់ខ្លួនតារាសម្តែង រូបនេះ ហើយក៏គ្មាន របាយការណ៍ណាមួយ ដែលបញ្ជាក់ថា ប៉ូលីសបាននាំនាង ទៅសួរចម្លើយ នៅស្ថានីយ៍ប៉ូលីស នោះដែរ៕

ប្រភព៖ Metro

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]