ភ្នំពេញ៖ កាលពីល្ងាច ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញនេះ ដែលជាការប្រកួត លក្ខណៈមិត្តភាព រវាងក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា ជាមួយនឹង ក្រុមបាល់ទាត់ ជម្រើសជាតិជប៉ុន លទ្ធផលបានត្រឹមតែ ស្មើគ្នាប៉ុណ្ណោះ គឺ២ទល់នឹង២។

គួរឲ្យកត់សំគាល់ខ្លាំងណាស់ គេសង្កេតឃើញ មានមនុស្សម្នា ជាច្រើន មិនថាប្រុស ស្រី ចាស់ ឬក្មេង បាននាំគ្នា សំរុកមកពហុកីឡាដ្ឋានជាតិ អូឡាំពិក ដើម្បីមកទស្សនា ក៏ដូចជាគាំទ្រ នូវក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា។

ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលផ្លូវការ គឺបានត្រឹមតែស្មើគ្នា ២ទល់នឹង២ ប៉ុណ្ណោះ ប៉ុន្តែវាមិនចោទ ជាបញ្ហាអ្វីឡើយ ព្រោះនេះគ្រាន់តែ ជាការប្រកួត លក្ខណៈមិត្តភាព ដើម្បីដកស្រង់ យកបទពិសោធន៏ ពីគ្នាទៅវិញទៅមក តែប៉ុណ្ណោះ៕


ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា

ដោយ ៖ ប៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]