កាលពីល្ងាចថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ នៅក្នុងការប្រកួត កីឡាបាល់ទះ ពានរង្វាន់ សម្តេចអគ្គមហា សេនាបតីតេដោ ហ៊ុន សែន ឆ្នាំ២០១៤ វគ្គផ្តាច់ព្រ័ត រវាងក្រុងបាល់ទះ ស្នងការនគរបាល ខេត្តបាត់ដំបង ជាមួយនឹង ក្រុមបាល់ទះ ក្រសួងមហាផ្ទៃ បានធ្វើឲ្យកក្រើក នៅឯពហុកីឡាដ្ឋានជាតិ អូឡាំពិក ដោយមានមនុស្ស ជាច្រើននាក់ បានចូលរួមទស្សនា និងមានការស្រែកហូរ ដើម្បីជាការ ផ្តល់កំលាំងចិត្ត ដល់កីឡាករផងដែរ។

គួរបញ្ជាក់ផងដែរថា ការប្រកួតបាល់ទះ ដណ្តើមពានរង្វាន់ សម្តេចអគ្គមហា សេនាបតីតេដោ ហ៊ុន សែន ឆ្នាំ២០១៤ នេះ បានបង្កើតឡើង ដោយក្រុមហ៊ុន ស្រាបៀរ Leo។ លោកប៊ូ ជុំសេរី ជាអនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានថ្លែងកោតសរសើរ ដល់ក្រុមហ៊ុនស្រាបៀរ Leo ដែលបានបង្កើត ព្រឹត្តិការណ៍ ការប្រកួតនេះឡើង ដើម្បីជួយពង្រីក ដល់សមត្ថភាពកីឡាករ បាល់ទះ របស់កម្ពុជា និងការគាំទ្រ វិស័យកីឡា អោយកាន់តែរីកចំរើន។

យ៉ាងណាមិញ នៅក្នុងកម្មវិធី ការប្រកួតបាល់ទះ ដណ្តើមពានរង្វាន់ ក្នុងវគ្គផ្តាច់ព្រ័តនេះ គឺក្រុមបាល់ទះ ស្នងការនគរបាល ខេត្តបាត់ដំបង បានផ្តួលក្រុមបាល់ទះ ក្រសួងមហាផ្ទៃ ក្នុងលទ្ធផល ៣សិត ទល់នឹង១សិត ក្នុងពិន្ទុ ១៩ទល់២៥ ២៥ទល់២១ ៣១ទល់២៩ និង ២៥ទល់២១៕












ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]