បាល់ទាត់៖ ការប្រកួតបាល់ទាត់ ក្របខ័ណ្ឌលីកកំពូល Premier League របស់ចក្រភពអង់គ្លេស បានឈានចូលមកដល់ សប្តាហ៍ទី៤ ហើយ បន្ទាប់ពីអាក់ខានអស់មួយសប្តាហ៍ ព្រោះតែព្រឹត្តិការណ៍ ប្រកួតជម្រើសជាតិ ដោយនៅយប់ថ្ងៃ សោរ៍នេះ មាន ៨ គូ ហើយខ្មែរឡូត សូមលើក យកនូវ គូពិសេសមួយគូ គឺការប្រកួតរវាងក្រុមកាំភ្លើងធំ Arsenal បើកទ្វារកីឡាដ្ឋាន Emirate ស្វាគមន៍ ក្រុមជើងឯករដូវកាលមុន មេឃខៀវ Man CITY។

តើ Man CITY អាចសងសឹកនៅដី Arsenal បានទេ បន្ទាប់ពីត្រូវ ក្រុមមួយនេះ លុត ៣ទល់នឹង០ ក្នុងការប្រកួត ដណ្តើមពាន Community Shield នោះ? [Scroll Down For Video]


Arsenal៖ ៣ ប្រកួត ក្នុងក្របខ័ណ្ឌ Premier League កន្លងទៅ គឺក្រុមរបស់លោក Arsene Wenger មិនដែលស្គាល់ពាក្យថាចាញ់នោះទេ ដោយឈ្នះ ១ និងស្មើ ២ ប្រកួតចុងក្រោយគឺ បានត្រឹមស្មើក្រៅដី ១ទល់នឹង១ ជាមួយនឹងក្រុមទើបនឹងឡើងមកថ្មី  Leicester City។

ប្រិយមិត្តរបស់កាំភ្លើងធំ ប្រាកដជាទន្ទឹមរង់ចាំមើល ខ្សែប្រយុទ្ធចំណូលថ្មី សញ្ជាតិអង់គ្លេស Danny Welbeck ដោយសង្ឃឹមថា ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំ ដែលរកគ្រាប់បាល់ឲ្យ អង់គ្លេស បានចំនួន ២ គ្រាប់ ពេលប៉ះជាមួយនឹង ស្វីស កាលពីថ្ងៃច័ន្ទ កន្លងទៅរូបនេះ នឹងអាចចូលលេង ពេលប៉ះ Man CITY ខណៈខ្សែប្រយុទ្ធ សញ្ជាតិបារាំង  Olivier Giroud និងខ្សែប្រយុទ្ធស្លាប Theo Walcott កំពុងរងរបួស នៅឡើយ ឯខ្សែបម្រើ សញ្ជាតិវែល Aaron Ramsey ស្ថិតនៅភាពមន្ទិលសង្ស័យ ដោយសារបញ្ហា ឈឺកែងជើង។


Man CITY៖ ងាកទៅក្រុម Man CITY របស់លោក Manuel Pellegrini វិញ ៣ ប្រកួតក្នុង EPL គឺឈ្នះ ២ និងចាញ់ ១ ដោយសង្ឃឹមថា នឹងអាចស្តារមុខមាត់ឡើងវិញ បន្ទាប់ពីត្រូវ Stoke លុត ០ទល់នឹង១ យ៉ាងអាម៉ាស់បំផុត នៅក្នុងផ្ទះខ្លួនឯង កាលពីសប្តាហ៍មុន។ ក្នុងនោះ ខ្សែប្រយុទ្ធ Jovetic ដែលរកគ្រាប់បាល់បាន ២ គ្រាប់ ពេលប៉ះជាមួយ Liverpool និងខ្សែការពារស្លាប Pablo Zabaleta កំពុងតែស្ថិតនៅ ភាពមន្ទិលសង្ស័យ ដោយសារបញ្ហារបួស ខណៈ Bacary Sagna នឹងអាចបង្ហាញខ្លួន ដោយប៉ះជាមួយនឹងក្រុមចាស់ Arsenal បន្ទាប់ពី ផ្ទេរមកកាន់ Man CITY ដោយគ្មានតម្លៃខ្លួននោះ។

ប្រវត្តិជួបគ្នាកន្លងទៅ ទាំង ៥ ដង គឺកាំភ្លើងធំ Arsenal ឈ្នះ ២, មេឃខៀវ ឈ្នះ ២ និងស្មើ ១៖


តើមួយគូនេះ មួយណាជាអ្នកឈ្នះ? សូមទស្សនាវីដេអូ ទស្សន៍ទាយរបស់មហាជន៖

ព្យាករណ៍


តារាងចំណាត់ថ្នាក់


កុំភ្លេចចូលរួមលេងល្បែង ស្តេចទាយបាល់ របស់ខ្មែរឡូត ច្បាប់ថ្មី ទឹកប្រាក់កាន់តែច្រើន!!

ដោយ RoMeo & Viroth

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]