កាលពីពេលកន្លងទៅនេះ ស្ថិតនៅក្នុងតំបន់ឆ្ងាយនៃខេត្ដ Sichuan មានក្មេងស្រីអាយុ១៧ឆ្នាំ បានបាត់ខ្លួនដោយមិនដឹងមូលហេតុ។

បន្ទាប់ពីដឹងថា កូនស្រីរបស់ខ្លួនបានបាត់ខ្លួន ឪពុករបស់នាងខំស្វះស្វែងរក តែរកមិនឃើញ។ លុះត្រាតែប្រហែលជាជិត២០ថ្ងៃ ទើបគាត់បានទទួលទូរស័ព្ទដៃ ដ៏ចម្លែកមួយ ហើយបានប្រាប់គាត់ឲ្យត្រៀមប្រាក់ ៧០,០០០យ័ន ដើម្បីជាការដោះដូរនឹងកូនស្រី។ ភ្លាមៗនោះគាត់ក៏បាន រត់ទៅប្ដឹងប៉ូលីសអំពីបញ្ហាទាំងនេះ។

ប្រហែលជារយៈពេល១០ថ្ងៃទៀត ឪពុករបស់នាងបានទទួលនូវ USB ពីបុរសចម្លែកននោះ ដែលក្នុងនេះបានបង្ហាញពីកូនស្រីរបស់គាត់ កំពុងតែនៅក្នុងទ្រុង។

ដំណឹងក៏កាន់តែបាត់សូន្យឈឹង រហូតប្រហែលជា ៤ទៅ៥ខែ ប៉ូលីសបានទៅដល់ផ្ទះ ដែលគេបានចាប់ចំណាប់ខ្មាំងនោះ យោងទៅតាមភស្ដុតាងដែលបានប្រមូលមក ដែលក្មេងស្រីនេះនៅ dungeon ។ ប៉ូលីសបានស្វែងរកឃើញថា ដើម្បីជៀសវៀងកុំឲ្យនាង រត់បុរសនោះបានចាក់សោរនាង ជាមួយនឹងដុំដែកដែលមានទំងន់ ៥០គីឡូក្រាម ហើយរស់នៅក្នុងបន្ទប់ដែលតូច និងងងឹត។ រយៈពេលដែលនាងបាត់ខ្លួនគឺ១៥៨ថ្ងៃ។

សូមប្រិយមិត្ដទស្សនាវីដេអូនៅពេលដែល ប៉ូលីសទៅរំដោះនាង៖  

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]