កាលពីវេលាម៉ោង ១២យប់មិញនេះ ម៉ោងនៅកម្ពុជា ក្រុមហ៊ុន Apple បានធ្វើការបង្ហាញ ផលិតផល ទំនើបថ្មីៗ ចុងក្រោយរបស់ខ្លួន ដោយក្នុងនោះ រួមមានដូចជា ទូរស័ព្ទស្មាតហ្វូត iPhone 6 , iPhone 6 Plus និង នាឡិកាដៃម៉ាក Apple Watch ថែមទៀតផង។

ខ្មែរឡូត នឹងបង្ហាញពីលក្ខណៈពិសេសៗ របស់ផលិតផលថ្មីៗ ទាំងនេះ នៅខាងក្រោមជូនដល់ ប្រិយមិត្ត បានជ្រាបដូចតទៅ៖

iPhone 6

  • ទំហំ: 138.1 x 67 x 6.9mm
  • ទម្ងន់: 129g
  • កម្រាស់ស្តើងត្រឹមតែ 0.27អ៊ិញ ឬ 6.9 មីលីម៉ែត្រ
  • អេក្រង់ Retina HD LCD LED-backlit display ទំហំអេក្រង់ 4.7អ៊ិញ និងមាន កំរិតរូបភាពទំហំ 1334 x 750 (326ppi) 1080p HD រួមជាមួយកញ្ចក់អ៊ីយ៉ុង ដែលជួយឲ្យរូបភាព កាន់តែច្បាស់ជាងមុន ដល់ទៅ 30% ឯណោះ
  • CPU ប្រភេទ 64-bit 20-nanometer Apple A8 ដែលជួយឲ្យទូរស័ព្ទ មានល្បឿនដំណើរការ លឿនជាងមុន 20% និង ល្បឿនបញ្ជូនរូបភាពលឿនជាងមុន 50% ព្រមទាំងមាន Coprocessor សំរាប់ធ្វើការលើមុខងារចលនារូបភាព ប្រភេទ M8 ជំនាន់ទី២
  • ទំហំ Storage សំរាប់ផ្ទុក មានទំហំ 16/64/128 GB
  • កាមេរ៉ាកំរិត 8 មេហ្គាភិចហ្សេល ជាមួយភ្លើង Flash ប្រភេទ True Tone
  • កាមេរ៉ាខាងមុខ កំរិត FaceTime HD ទំហំ 1.2 មេហ្គាភិចហ្សេល
  • Wi-Fi 802.11ac និង មាន Wi-Fi calling
  • មាន Sensor សំរាប់ស្កេនក្រយ៉ៅដៃ ជាប់ជាមួយនឹងប៊ូតុង Home
  • ថ្ម អាចប្រើបាន ១០ថ្ងៃ បើសិនជាទុកចោល ឬ ៥០ម៉ោងសំរាប់ការស្តាប់ចម្រៀង  ឬ ១១ម៉ោង សំរាប់ការមើលវីដេអូ ឬ ប្រើ Wi-Fi លេងអ៊ិនធើណេត
  • ប្រព័ន្ធប្រតិបត្តិការថ្មី iOS 8 និងមាន Apple Pay support

សំរាប់ពណ៌ទូរស័ព្ទវិញ មានចំនួន បីពណ៌ ឲ្យជ្រើសរើស ដូចជា ពណ៌ទឹកប្រាក់ ពណ៌មាស និងពណ៌ខ្មៅ។ ចំពោះតម្លៃ ជាប់កុងត្រាគឺ ១៩៩ដុល្លារ សំរាប់ម៉ូដែលទំហំ 16GB និង ២៩៩ដុល្លារ សំរាប់ម៉ូដែលទំហំ 64GB និង ៣៩៩ដុល្លារ សំរាប់ម៉ូដែលទំហំ 128GB។

iPhone 6 Plus

  • ទំហំ: 158.1 x 77.8 x 7.1mm
  • ទម្ងន់: 172g
  • កម្រាស់ស្តើងត្រឹមតែ 0.27អ៊ិញ ឬ 6.9 មីលីម៉ែត្រ
  • អេក្រង់ Retina HD LCD LED-backlit display ទំហំអេក្រង់ 5.5អ៊ិញ និងមាន កំរិតរូបភាពទំហំ 1920 x 1080 (401ppi) 1080p HD រួមជាមួយកញ្ចក់អ៊ីយ៉ុង ដែលជួយឲ្យរូបភាព កាន់តែច្បាស់ជាងមុន ដល់ទៅ 30% ឯណោះ
  • CPU ប្រភេទ 64-bit 20-nanometer Apple A8 ដែលជួយឲ្យទូរស័ព្ទ មានល្បឿនដំណើរការ លឿនជាងមុន 20% និង ល្បឿនបញ្ជូនរូបភាពលឿនជាងមុន 50% ព្រមទាំងមាន Coprocessor សំរាប់ធ្វើការលើមុខងារចលនារូបភាព ប្រភេទ M8 ជំនាន់ទី២
  • ទំហំ Storage សំរាប់ផ្ទុក មានទំហំ 16/64/128 GB
  • កាមេរ៉ាកំរិត 8 មេហ្គាភិចហ្សេល ជាមួយភ្លើង Flash ប្រភេទ True Tone
  • កាមេរ៉ាខាងមុខ កំរិត FaceTime HD ទំហំ 1.2 មេហ្គាភិចហ្សេល
  • Wi-Fi 802.11ac និង មាន Wi-Fi calling
  • មាន Sensor សំរាប់ស្កេនក្រយ៉ៅដៃ ជាប់ជាមួយនឹងប៊ូតុង Home
  • ថ្ម អាចប្រើបាន ១២ថ្ងៃ បើសិនជាទុកចោល ឬ ៨០ម៉ោងសំរាប់ការស្តាប់ចម្រៀង  ឬ ១៤ម៉ោង សំរាប់ការមើលវីដេអូ ឬ ប្រើ Wi-Fi លេងអ៊ិនធើណេត
  • ប្រព័ន្ធប្រតិបត្តិការថ្មី iOS 8 និងមាន Apple Pay support

សំរាប់ពណ៌ទូរស័ព្ទវិញ មានចំនួន បីពណ៌ ឲ្យជ្រើសរើស ដូចជា ពណ៌ទឹកប្រាក់ ពណ៌មាស និងពណ៌ខ្មៅ។ ចំពោះតម្លៃជាប់កុងត្រាគឺ ២៩៩ដុល្លារ សំរាប់ម៉ូដែលទំហំ 16GB និង ៣៩៩ដុល្លារ សំរាប់ម៉ូដែលទំហំ 64GB និង ៤៩៩ដុល្លារ សំរាប់ម៉ូដែលទំហំ 128GB។

Apple Watch

  • ទំហំ 38mm និង 42mm
  • មាន ៣ ម៉ូដែល ដូចជា៖
      • Apple Watch ធម្មតា 
      • Apple Watch Sport 
      • Apple Watch Edition
  • រូបភាពកំរិត Retina អាចចុចលើអេក្រង់ ជាមួយនឹងកញ្ចក់ត្បូងកណ្តៀង ព្រមទាំងមាន មុខងារ Force Touch
  • ម៉ាស៊ីនប្រភេទ Taptic និង មាន Speaker នៅខាងក្នុង សំរាប់មុខងារ tactile feedback
  • បន្ទះ Chip ប្រភេទ S1 SiP
  • មាន Sensor សំរាប់វាស់ល្បឿនចលនា និង វាស់ចង្វាក់បេះដូង
  • មានភ្ជាប់មកជាមួយស្រាប់ នូវបច្ចេកវិទ្យា GPS
  • មាន Wi-Fi 802.11b/g
  • មាន Bluetooth 4.0
  • មាន ប៊ូតុង Home សំរាប់មុខងារពិសេស Digital Crown
  • សាកថ្មតាមរយៈបច្ចេកវិទ្យាឥតខ្សែ ប្រភេទ MagSafe wireless
  • អាចដំណើរការភ្ជាប់ជាមួយនឹង ម៉ូដែលទូរស័ព្ទ iPhone 5, iPhone 5C, iPhone 5S, iPhone 6 និង iPhone 6 Plus
  • អាចដំណើរការជាមួយ បច្ចេកវិទ្យា Apple Pay និង Siri

ចំពោះផលិតផល Apple Watch នេះ ក្រុមហ៊ុន Apple មានគំរោងក្នុងការ ចេញលក់ចាប់ពីដើមឆ្នាំ ២០១៥ ខាងមុខទៅ។

ចំណែកខាងក្រោមនេះវិញ ជាតម្លៃ ដែលទូរស័ព្ទ iPhone 6 និង iPhone 6 Plus នឹងត្រូវដាក់លក់ នៅលើទីផ្សារ ប្រទេសសឹង្ហបុរី៖

 

ប្រភព៖ BRG | Techradar | CNA

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]