សម្រស់៖ ការវះកាត់កែច្រមុះ កំពុងតែមាន ប្រជាប្រិយភាព មិនថា តែទៅលើមនុស្សស្រីនោះទេ តែសូម្បី មនុស្សប្រុស មួយចំនួន ក៏អនុវត្ដន៍ដូចគ្នា ដើម្បីធ្វើយ៉ាងណា ឲ្យសម្រស់ ផ្ទៃមុខកាន់តែស្អាត ជាមួយនឹង ទំនុកចិត្ដ ក្នុងការណាត់ ជួបមិត្ដភិក្ដ សង្សារ គ្រួសារ និងមនុស្ស ក្នុងសង្គម។

មូលដ្ឋានក្នុងការវះកាត់កែច្រមុះ៖

ការធ្វើច្រមុះ គឺជាវះកាត់ ទៅលើច្រមុះ ក្នុងបំណងផ្លាស់ប្ដូរ រូបរាង ឬ ធ្វើឲ្យមុខងាររបស់វា កាន់តែល្អ ប្រសើរ ជាងមុន។ ហេតុផលម្យ៉ាង ដែលតម្រូវឲ្យ អ្នកធ្វើការកែច្រមុះ គឺដើម្បីសុខភាព នោះមានន័យថា ដើម្បីកែប្រែបញ្ហាដកដង្ហើម នៅត្រង់ច្រមុះ ដែលអ្នករងនូវបញ្ហានេះ តាំងពីកំណើត និងហេតុផល ដទៃទៀត គឺដើម្បី ភាពស្រស់ស្អាត។

ការសម្រេចចិត្ដក្នុងការធ្វើច្រមុះ៖

ប្រសិនជាអ្នកគិត ចង់ធ្វើច្រមុះ អ្នកត្រូវរៀបចំ ការណាត់ជួបជាមួយនឹង គ្រូពេទ្យកែសម្ជស្ស ដើម្បីពិភាក្សា គ្នាពីរឿងនេះ។ ក្នុងអំឡុងពេល ណាត់ជួប អ្នកអាចនិយាយពី វត្ថុបំណង និងប្រាប់ទៅកាន់ គ្រូពេទ្យ ពីអ្វី ដែលអ្នកមិនពេញចិត្ដ ត្រង់ច្រមុះរបស់អ្នក និង ច្រមុះដែលអ្នក ប្រាថ្នាចង់បាន ក្រោយពេលវះកាត់។

តែត្រូវចងចាំថា គ្មានរបស់ណាមួយ ដែលល្អគ្រប់១០នោះទេ ក៏ដូចជា ច្រមុះជាដើម។ ការធ្វើច្រមុះ គ្រាន់តែជា កែទម្រង់ច្រមុះរបស់អ្នក ទៅតាមអ្វី ដែលចង់បាន និងយល់ថា ស្រស់ស្អាតតែប៉ុណ្ណោះ។ ការធ្វើការវះកាត់ គឺជាការ បង្ហាញពីការកែ ទម្រង់ទៅលើផ្ទៃមុខអ្នក ដែលអាចធ្វើឲ្យ អ្នកមានអារម្មណ៍ល្អ និងមានតែមួយ ហើយអាច ប្រាប់អ្នក ពីការបង្កើនសម្រស់ និងរូបរាង កាន់តែល្អប្រសើរជាងមុន។

គ្រូពេទ្យកែសម្ជស្ស នឹងធ្វើការ ពិចារណា និងប៉ាន់ស្មាន ទម្រង់ច្រមុះអ្នក នាពេលបច្ចុប្បន្ន ជាមួយនឹង ចំនុចផ្សេងទៀត នៅលើផ្ទៃមុខ ថាតើ គួរធ្វើច្រមុះបែបណា ដើម្បីឲ្យសាកសម ដែលការវះកាត់នេះ មានច្រើនរបៀប និងតិចនិក។ ជាមួយគ្នានោះ គ្រូពេទ្យ នឹងធ្វើការពិចារណា ទៅលើសុខភាពរបស់អ្នក ទាំងមូល និងពិភាក្សាពី បញ្ហា ដែលនឹង ប្រឈមមុខ ក្នុងពេលវះកាត់ និងតម្លៃពីការ វះកាត់ផងដែរ។

ក្នុងអំឡុងពេលវះកាត់៖

ជាធម្មតា ការធ្វើច្រមុះ រួចរាល់ អ្នកជំងឺ អាចចាកចេញ ពីមន្ទីរពេទ្យ ដោយមិនចាំបាច់ ស្នាក់នៅក្នុង មន្ទីរពេទ្យ។ នៅក្នុងនោះ អ្នកកែច្រមុះ នឹងទទួលការចាក់ ថ្នាំសន្លប់ ដែលនោះ មានន័យថា អ្នកនឹងគេង ក្នុងអំឡុងពេលវះកាត់ ដោយអ្នកមិនមានអារម្មណ៍ ឈឺចាប់ អ្វីនោះទេ។ ក្នុងអំឡុង ពេលវះកាត់ គ្រូពេទ្យកែសម្ជស្ស នឹងធ្វើការកាត់ ជាមួយនឹង រន្ធច្រមុះ ដែលករណីខ្លះពិបាក គ្រូពេទ្យ នឹងធ្វើការកាត់ ទៅតាមមូលដ្ឋាននៃ ច្រមុះ។ បន្ទាប់មក គ្រូពេទ្យ នឹងធ្វើការកែប្រែ ទៅលើឆ្អឹងខាងក្នុង និងឆ្អឹងខ្ចី នៃច្រមុះ ដើម្បីធ្វើ ឲ្យរូបរាងច្រមុះ កាន់តែស្រស់ស្អាត និងទទួលការពេញចិត្ដ ពីអ្នកជំងឺ។

ការជាសះស្បើយ ក្រោយពេលធ្វើច្រមុះ៖

បន្ទាប់ពីធ្វើច្រមុះ មនុស្សជាច្រើន តែងតែពាក់ ដែកអបច្រមុះ ក្នុងសប្ដាហ៍ដំបូង។ អ្នកអាចនឹងមានអាការៈ ហើមច្រមុះ និងប៉ោងនៅជុំវិញភ្នែក បន្ទាប់ពី ៣ថ្ងៃ នៃថ្ងៃវះកាត់ ឬ ២សប្ដាហ៍ក៏ថាបាន។ អាការៈទាំងនេះ នឹងអាចបាត់ បន្ទាប់ពី ៦ខែ កន្លងផុតទៅ ហើយលទ្ធផល ទម្រង់ច្រមុះថ្មី នឹងចេញ ក្រោយពេល ការព្យាបាល បានសម្រេច ទាំងស្រុង។ 

អ្នកគួរជៀសវាង ការធ្វើសកម្មភាពធ្ងន់ៗ ក្នុងរយៈពេល ៣ ទៅ ៦សប្ដាហ៍ ក្រោយពីធ្វើការវះកាត់៕

នាង Miley Cyrus ក៏ទទួលការ កែវះកាត់ច្រមុះដូចគ្នា



ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]