ប្រិយមិត្តប្រាកដជា ធ្លាប់ដឹងខ្លះៗមកហើយថា ទម្លាប់អាក្រក់ ដូចជា ជក់បារី និង សេពគ្រឿងស្រវឹង និងការបរិភោគ អាហារគ្មានអនាម័យ អាចធ្វើឲ្យសុខភាពយើង ទន់ខ្សោយ និងមានជម្ងឺឆ្លងនានា ប៉ុន្តែចំណុចសាមញ្ញ ទាំង ១០ ចំនុច មិនគួរឲ្យជឿ ដែលប្រិយមិត្តធ្វើ ជារៀងរាលថ្ងៃនេះ ក៏ចូលរួមចំណែក ធ្វើឲ្យអាយុខ្លីផងដែរ។



ទី ១៖ មានដើមទ្រូងធំ

ស្ត្រីដែលមានដើមទ្រូងធំ អាចប្រឈមមុខនឹង ការខាតបង់អាយុ ដល់ទៅ ៥ ឆ្នាំ ព្រោះថាការទ្រាំទ្រ ទម្ងន់ដើមទ្រូងដ៏ធំ ដែលស្ត្រីភាគច្រើន ធ្វើជាប្រចាំនោះ អាចធ្វើឲ្យឈឺសន្លាក់, ឈឺក្បាល, ការវះកាត់កែសម្ផស្ស, ការដុះក្បាលពោះ និងជម្ងឺទឹកនោមផ្អែមជាដើម។

ទី ២៖ មិនសម្អាតធ្មេញ

ការមិនសម្អាតធ្មេញរបស់អ្នក ជាប្រចាំ មិនត្រឹមតែធ្វើឲ្យមាន ជម្ងឺអញ្ចាញធ្មេញនោះទេ ថែមទាំងធ្វើឲ្យអ្នក ប្រឈមមុខនឹង ជម្ងឺបេះដូង និងសរសៃឈាមទៀតផង ដែលជាហេតុធ្វើឲ្យអ្នកអាយុខ្លី ដល់ទៅ ៦ ឆ្នាំ។ យោងតាមការសិក្សស្រាវជ្រាវ បានឲ្យដឹងថា ការរលាកអញ្ចាញធ្មេញ អាចធ្វើឲ្យរាំស្ទះ សរសៃឈាម ដែលជាហេតុជម្រុញឲ្យមាន ជម្ងឺសរសៃឈាម។

ទី ៣៖ ឩស្សាហ៍លេបថ្នាំងងុយគេង

បើទោះជាអ្នកឩស្សាហ៍ លេបថ្នាំងងុយគេង រឺយូរៗម្តង យ៉ាងណាក៏ដោយ ក៏អាចធ្វើឲ្យអ្នកឆាប់ស្លាប់ មុនអាយុដែរ ដោយសារតែធាតុផ្សំ នៅក្នុងថ្នាំងងុយគេង ដែលប៉ះពាល់ដល់សុខភាព ដូចជា benzodiazepines, barbiturates និង sedatives ជាដើម។

ទី ៤៖ គេងច្រើនម៉ោងពេក

តាមការសិក្សាស្រាវជ្រាវ រយៈពេល ៦ ឆ្នាំ របស់មហាវិទ្យាល័យ នៃរដ្ឋកាលីហ្វ័រញ៉ា ដែលមានអ្នកចូលរួម ១.១ លាននាក់ បានបង្ហាញឲ្យដឹងថា ការទទួលទានដំណេក ៨ ម៉ោង ក្នុងមួយថ្ងៃ អាចធ្វើឲ្យ អាយុខ្លីជាង ការទទួលទានដំណេក ៦ រឺ ៧ ម៉ោង ក្នុងមួយថ្ងៃ ដោយហេតុថា ការគេងច្រើនម៉ោងពេក អាចធ្វើឲ្យមាន ជម្ងឺទឹកនោមផ្អែម ឈឺក្បាល ជម្ងឺទុក្ខព្រួយ និងជម្ងឺបេះដូង ជាដើម។

ទី ៥៖ ឆាប់ចូលនិវត្តពីការងារ

មនុស្សដែលចូលនិវត្ត នៅអាយុ ៥៥ ឆ្នាំ គឺ ៨៩% អាយុខ្លី ប្រមាណជា ១០ ឆ្នាំ បើធៀបទៅនឹងមនុស្ស ដែលចូលនិវត្ត នៅអាយុ ៦៥ ឆ្នាំ។

ទី ៦៖ ការបរិភោគសាច់ក្រហម

៣០ ភាគរយ នៃអ្នកដែលចូលចិត្ត បរិភោគសាច់ក្រហម ក្នុងបរិមាណ ០.១ គីឡូក្រាម ក្នុងមួយថ្ងៃ អាចស្លាប់មុនអាយុ ដោយសារតែសាច់ក្រហម ជួយជម្រុញកំណើនអាត្រាស្លាប់ ពេលមានជម្ងឺមហារីក ជម្ងឺពាក់ព័ន្ធនឹង បេះដូង និងសរសៃឈាម ជាដើម។

ទី ៧៖  ការបរិភោគពោតលីង

តាមការសិក្សា ដោយសារតែសារជាតិគីមី ធ្វើឲ្យឈ្ងុយ ឈ្មោះ diacetyl ធ្វើឲ្យអ្នកដែលនិយម ទទួលទាន ពោតលីង អាចប្រឈមមុខនឹងជម្ងឺសួត ដែលធ្វើឲ្យអ្នកមានអាយុខ្លី។

ទី ៨៖ អង្គុយនៅក្នុងឡានយូរ ពេលស្ទះចរាចរណ៍

នៅពេលដែលស្ទះចរាចរណ៍ម្តងៗ អ្នកតែងតែអង្គុយនៅក្នុងឡាន គ្មានធ្វើសកម្មភាពអ្វី ក្នុងរយៈពេលយូរ អាចធ្វើឲ្យមាន ជម្ងឺ និងបញ្ហាសុខភាពជាច្រើន ដូចជា ការឈឺចង្កេះ និង កំណើនសម្ពាធឈាម ជាដើម។

ទី ៩៖ មើលទូរទស្សន៍ច្រើនពេក

តាមការស្រាវជ្រាវ របស់ BMJ Open ដែលបានសិក្សាទៅលើ ការអង្គុយមួយកន្លែង ក្នុងរយៈពេលយូរ បានបង្ហាញឲ្យឃើញថា ការមើលទូរទស្សន៍ ប្រមាណជា ២ ម៉ោង ក្នុងមួយថ្ងៃ អាចធ្វើឲ្យអ្នក អាយុខ្លី ១.៤ ឆ្នាំ។

ទី ១០៖ ទទួលបន្ទុកជាមេគ្រួសារ

៤៦% នៃបុរសដែលទុកខ្លួន ជាមេគ្រួសារ ទទួលបន្ទុករ៉ាប់រងគ្រួសារ ទាំងមូល គឺស្លាប់មុនអាយុ ដោយសារតែ របបជីវិតអន់ និងការធ្វើការហួសប្រមាណ ខណៈសុខចិត្តឲ្យប្រពន្ធ ធ្វើជាស្ត្រីមេផ្ទះ៕


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]