ភ្នំពេញ៖ វាពិតជារឿង មួយមិនគួរ ឲ្យជឿទេ ដែលស្រីស្អាត រូបស្រស់ អ្នកនាង សុខ សោម៉ាវត្តី បានពោលពាក្យថា ខ្លួនមិនស្អាតដូចជា កញ្ញា រ៉ូលីន ហើយមិនតែប៉ុណ្ណោះ តារាស្រីរូបនេះ ថែមទាំង បង្ហាញ រូបថតមួយសន្លឹក បង្ហាញឲ្យឃើញ ថានាងខំ Make Up ឲ្យស្អាតដូច និងរ៉ូលីន ទៀតផង ។

ថ្មីៗនេះពិធីការិនី សម្តីផ្អែម អ្នកនាង សុខ សោម៉ាវត្តី បានរំលេចរូបថត ជាច្រើនសន្លឹក ដែលនាង បានយករូបថតនាង និង កញ្ញា រ៉ូលីន ដាក់ទន្ទឹមគ្នា ហើយសរសេរសារ បង្ហោះលើ Facebook ថា “ទោះបីខ្ញុំខំ Make up យ៉ាងណាក៏ មិនស្អាតដូច កញ្ញា Rolin ដែរ ហិហិហិ” និងមានសារ ច្រើនទៀត ដោយតារាស្រីរូបនេះ បានសរសេរបង្ហោះ ជាបន្តបន្ទាប់ ដោយបង្ហាញពី អារម្មណ៍តូចចិត្តថា នាងមិនស្អាត ដូចតារា សម្បូរ ទេពកោសល្យសិល្បៈ ច្រើន កញ្ញា រ៉ូលីន ទាំងដែលទស្សនិកជន ក៏ដូចជា នាងបានដឹង ហើយថា តារារូបនោះមិនមែន ជានារីពិតឡើយ តែអ្វីដែល ជាចម្ងល់នោះ ហេតុអីបានជា នាងនិយាយ បែបនេះ ឫក៏ចង់ទាមទារ ការចាប់អារម្មណ៍ ឲ្យសម្លឹងមើល សម្រស់របស់ ពួកនាង ។

ចង់ដឹងថា តារាស្រីដែលជា ពិធីការិនីប្រចាំ ស្ថានីយទូរទស្សន៍ បាយ័ន អ្នកនាង សុខ សោម៉ាវត្តី និង កញ្ញា រ៉ូលីន មួយណាមាន សម្រស់ស្អាត និងលេចធ្លោជាងគេ មានតែទៅទស្សនា រូបភាពជាមួយ Looking TODAY ទាំងអស់គ្នា ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី