សុខភាព៖ មានប្រទេសមួយចំនួន ក៏ដូចជា ប្រជាពលរដ្ឋខ្មែរ មានការពេញនិយម ក្នុងការបរិភោគ សត្វល្អិត ដូចជា សត្វអង្ក្រង ,ដង្កូវ, ចង្រិត ជាដើម ដែលជា ការពិត របស់ទាំងនេះ ក៏បាន ផ្ដល់នូវ អត្ថប្រយោជន៍ដល់ សុខភាពផងដែរ។

នេះបើយោងទៅតាម អ្នកសិក្សាស្រាវជ្រាវអាឡឺម៉ង់ បានបកស្រាយពី អត្ថប្រយោជន៍នៃ ការបរិភោគ សត្វល្អិត (ដែលអនុញ្ញាត ឲ្យបរិភោគបាន មានដូចជា ដង្កូវឬស្សី, អង្ក្រង, ឃ្មំ, ក្អែប, រៃ, កន្លាត, មេអំបៅ, ជន្លេន,ខ្យាដំរី......) គឺមានទំហំធំ ដែលវា អាចផ្ដល់ឲ្យអ្នក បរិភោគ នូវ ប្រូតេអ៊ីន និងអាស៊ីត អាមីណូ ដែលត្រូវការជា ប្រចាំថ្ងៃ។ ចំនុចខាងក្រោម នឹងបង្ហាញពី សារធាតុចិញ្ចឹម ដែលមាននៅក្នុងសត្វល្អិត ដូចជា៖

  • ខ្លាញ់ monounsaturated
  • ខ្លាញ់ polyunsaturated
  • ម៉ាញេស្សូម
  • ម៉ង់ហ្គាណែ
  • ស្ពាន់
  • ជាតិដែក
  • ស៊ីលីស្សូម
  • ស័ង្កសី
  • ផូស្វ័រ
  • វីតាមីន បេ ២
  • វីតាមីន បេ៥
  • បាយអូទីន
  • អាស៊ីតហ្វូលីក
  • ប្រូតេអ៊ីន

យ៉ាងណាមិញ មិនមែន មានតែ អ្នកសិក្សាក្នុងអាឡឺម៉ង់ទេ ដែលបញ្ចុះបញ្ចូលឲ្យ បរិភោគសត្វល្អិត ដែលអាចញ៉ាំបាននោះទេ។ ជាមួយនឹង កំនើនប្រជាជនកើន ឡើងជារៀងរាល់ឆ្នាំ អ្នកវិទ្យាសាស្ដ្រ ហូឡង់ ក៏បានទស្សទាយថា ៧០ ទៅ ៨០ភាគរយ នឹងត្រូវការ ប្រូតេអ៊ីនពីសត្វ ទាំងនេះ នៅចន្លោះឆ្នាំ ២០១២ ទៅ ២០៥០៕

ចង្រិតបំពង ពេញនិយម ក្នុងស្រុកខ្មែរ

ដង្កូវឬស្សី ដែលមានការពេញ និយមក្នុងប្រទេសថៃ

ក្អែប ពេញនិយមក្នុងស្រុកចិន

ប្រភពពី បរទេស|បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]