គន្លឹទាំង ១២យ៉ាង ដែលបង្ហាញថា អ្នកកំពុងតែលង់ ស្រឡាញ់ មិត្ដល្អរបស់អ្នក ដោយមិនដឹងខ្លួន ទោះជាមិត្ដនោះ ជាមនុស្សភេទផ្ទុយគ្នា ឬដូចគ្នាក្ដី៖

  1. តែងតែផ្ញើសារឲ្យ នាង ឬគាត់គ្រប់ពេលវេលា៖ ទំនាក់ទំនងស្និតស្នាល គឺជារឿងធម្មតា នៃចំណងមិត្ដភាព ចុះប្រសិនជា ផ្ញើសារសឹងតែ គ្រប់ពេលវេលា មិនថា ព្រឹក ថ្ងៃ ឬយប់នោះ?
  2. អ្នកតែងតែខ្វាយខ្វល់ ពីសុភមង្គល របស់នាង ឬគាត់ ជាជាងមិត្ដដទៃ។
  3. អ្នកអាចបញ្ចប់ឃ្លា ដែលនាង ឬគាត់ ចង់និយាយបញ្ចប់៖ នោះមានន័យថាអ្នក ដឹងពីគំនិត និងយល់ពីជម្រៅចិត្ដ នាង ឬគាត់ បានយ៉ាងច្បាស់។
  4. អ្នកអាចប្រាប់រឿងរ៉ាវគ្រប់ បែបយ៉ាងរបស់អ្នក ទៅកាន់ នាងឬគាត់ ដោយមិនខ្មាស់អៀន ឬលាក់លៀម ទោះជារឿងនោះ ស្មោគគ្រោកក៏ដោយ។
  5. អ្នកតែងតែសម្លឹងរកមើល នាងឬ គាត់ នៅពេលដែលមាន មនុស្សច្រើន ឬអ៊ូរអ។
  6. អ្នកតែងតែគិត ពីនាង ឬគាត់ សឹងតែគ្រប់ពេល។
  7. អ្នកតែងតែមាន អារម្មណ៍ច្រណែន ឬប្រច័ណ្ឌ នៅពេលដែល នាងឬគាត់ ទៅនិយាយ ជាមួយនឹង អ្នកដទៃ។
  8. អ្នកតែងតែងអោបនាង ឬគាត់ ច្រើនជាងនាង ឬគាត់ ធ្វើដាក់អ្នក។
  9. ក្រុមគ្រួសាររបស់អ្នក ស្គាល់ពីនាង ឬគាត់ ច្បាស់។
  10. នៅពេលដែលមានរឿងល្អ ឬអាក្រក់ កើតឡើង គឺអ្នកតែងតែចង់ប្រាប់ នាងឬគាត់មុនគេ។
  11. អ្នកតែងតែសម្លឹងមើល ទៅនាង ឬគាត់ ក្នុងន័យល្អ។
  12. អ្នកតែងតែបង្កើតរូបភាពរបស់ អ្នកជាមួយនឹង នាងឬគាត់។

តើចំណុចទាំង១២ នេះ អាចជាចំណុច ដែលអ្នកកំពុងតែមាន ជាមួយនឹង មិត្ដជិតដិតអ្នកដែរឬទេ?

រូបតំណាង

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]