ការរៀនភាសាជាពិសេសភាសាចិន មិនមែនជាការងាយស្រួលនោះទេ វាទាមទារភាពអំណត់ និង យកចិត្តទុកដាក់រៀនជាប្រចាំ ។​ ហេតុដូច្នេះហើយ មានសាលាភាសាចិន អនឡាញ មួយដែលមានឈ្មោះ Sexymadarin បានបង្កើត កម្មវិធីចម្លែកមួយដោយប្រើស្រីបង្ហាញម៉ូត ស្លៀកខ្លីៗបញ្ចេញសាច់ ក្នុងវីដេអូបង្រៀនរបស់គេ ។

ភាសាចិន Mandarin កំពុងក្លាយជាភាសាដ៏សំខាន់មួយ ក្នុងពិភពលោកដែលមានប្រជាជន ១ ពាន់ ៥០០ លាននាក់ប្រើប្រាស់ជុំវិញពិភពលោក ហើយ ប្រទេសចិន ក៏ជាប្រទេសមហាអំណាចក្នុងផ្នែកសេដ្ឋកិច្ច ដែលបង្កឲ្យមនុស្សជាច្រើនចង់ចេះភាសាចិន។ ដើម្បីទាក់ទាញអ្នកសិក្សា សាលាSexymadarin បានជួលអ្នកបង្ហាញម៉ូតស្លៀកខ្លី និង សម្ដែងឈុតសិចស៊ីក្នុងវីដេអូបង្រៀន របស់ខ្លួន។ នារីៗក្នុងវីដេអូទាំងនោះ ត្រូវមានបទពិសោធន៍ខ្ពស់ខាងបង្ហាញម៉ូត និង បង្រៀនភាសាចិនផងដែរ។

ម្ចាស់សាលាអនឡាញគឺកញ្ញា Kaoru Kikuchi (សូមមើលរូបនាងខាងក្រោមបង្អស់) ដែលជាសិស្សខាងស្ថាបត្យកម្ម នៅសាកលវិទ្យាល័យ Nottingham នៅប្រទេសអង់គ្លេស បានប្រាប់ថាការប្រើស្រីសិចស៊ីក្នុងវីដេអូមេរៀន ជាវិធីល្អក្នុងការជំរុញ និង លើកទឹកចិត្តដល់អ្នករៀន។​ លោក Gleissner មកពីហុងកុង ជាអ្នកដឹកនាំភាពយន្ត គឺជាអ្នកដឹកនាំផលិតវីដេអូទាំងនោះ ។  Sexymadarin កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកជំនួញ ព្រោះថានេះជាគំនិតចម្លែកមួយដោយ យកភាពសិចស៊ី និង ការអប់រំមកច្របល់ចូលគ្នា។

តើប្រិយមិត្តមានមតិយ៉ាងណាដល់ ការបង្រៀនអនឡាញបែបនេះ? សូមមើលរូប និង វីដេអូមេរៀន។

រូបខាងក្រោមជាម្ចាស់សាលា Kaoru Kikuchi ដែលជាអ្នកបង្ហាញម៉ូតផងដែរ។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]