អង់គ្លេស៖ ថ្មីៗនេះរបាយការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើល ដែលចេញដោយ អង្គការ National Crimewave បានបង្ហាញឲ្យ ដឹងថាទូរស័ព្ទ ស្មាតហ្វូន ប្រហែលជា ២,០០០គ្រឿង ត្រូវបានលួច ជារៀងរាល់ថ្ងៃ នៅក្នុងប្រទេស អង់គ្លេស និង វេលស៍ ហើយក្នុងនោះ iPhone គឺមានអត្រា ខ្ពស់ជាងបណ្តា ទូរស័ព្ទ ស្មាតហ្វូន ដទៃទៀត។

ដោយផ្អែកលើ របាយការណ៍ បានឲ្យដឹងថា ចំនួននៃករណី លួចយកទូរស័ព្ទ ម៉ូដែល iPhone គឺមានច្រើនជាងគេបំផុត ហើយបន្ទាប់មកទៀត មានស្មាតហ្វូន ប្រភេទផ្សេងទៀត ដូចជា BlackBerry, Samsung និង HTC ជាដើម។

យោងតាមការ អះអាងរបស់ ក្រុមប៉ូលិស បានបញ្ជាក់ថា ទូរស័ព្ទដែលត្រូវបានលួចនោះ គឺជាទង្វើរបស់ក្រុម ឧក្រិដ្ឋជនដែល មានគ្នីគ្នាច្រើន ហើយពួកគេបាន យកទូរស័ព្ទដែល លួចបាននោះ យកទៅលក់ នៅក្រៅប្រទេស ដែលទទួលបាន តម្លៃប្រហែលជា ៨០០ដុល្លារ ក្នុង១គ្រឿង។ ម្យ៉ាងវិញទៀត ចំពោះករណី មួយចំនួនវិញ ក្រុមឧក្រិដ្ឋជន បានយកព័ត៌មាន ផ្ទាល់ខ្លួនរបស់ ម្ចាស់ទូរស័ព្ទដែល ពួកគេបានលួច យកទៅប្រើប្រាស់ ក្នុងអំពើចោរកម្ម ឬក៏បោកប្រាស់ ផ្សេងៗទៀត ផងដែរ។

ស្របពេលនេះដែរ អ្នកជំនាញបាន រកឃើញថា ជនរងគ្រោះដែល ត្រូវចោរលួចយក ទូរស័ព្ទរបស់ខ្លួន នោះភាគច្រើន គឺជានារី ដែលមានវ័យ ចាប់ពី ១៤ឆ្នាំដល់ ២៤ឆ្នាំ ដោយសារតែ ការលូកហោប៉ៅ និងការធ្វេសប្រហែស។

យ៉ាងណាមិញ ទាំងខាងប៉ូលិស និងក្រុមហ៊ុន ផលិតទូរស័ព្ទ ជាច្រើនបាន ផ្តល់ដំបូន្មាន ក៏ដូចជា ការណែនាំ មួយចំនួន ដើម្បីដាស់តឿន ដល់អ្នកដែលប្រើ ទូរស័ព្ទស្មាតហ្វូន ទាំងអស់ឲ្យ មានការប្រុងប្រយ័ត្ន និងចេះការពារ ទូរស័ព្ទរបស់ខ្លួន៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]