ចិន៖ សួនសត្វក្រោមទឹកមួយ កន្លែងនៅប្រទេសចិន បានបង្កើតជាគំនិតច្នៃប្រឌិត ថ្មីមួយដោយ អនុញ្ញាតិឲ្យភ្ញៀវទេសចរ ទទួលទាន អាហារ ពេលល្ងាចនៅ ក្រោមទឹក ដែលគេកម្រឃើញមាន ពីមុនមក និងទីនោះមានឈ្មោះថា ពិភពមហាសមុទ្រ Tianjin Haichang។

ភ្ញៀវដែលទៅទទួលទានអាហារនៅទីនោះ មានឱកាសទទួលនូវអារម្មណ៍ប្លែក ពិសេសជាមួយនឹង ទិដ្ឋភាព នៅក្រោមទឹក និងជីវិតរស់នៅ របស់ សត្វត្រី អណ្តើកសមុទ្រ និងសត្វទឹកជាច្រើនប្រភេទទៀត ដែលហែលចុះឡើង ជុំវិញពួកគេ បូករួមនឹងការស្តាប់តន្រ្តី ដែលគេប្រគុំ នៅទីនោះ ថែម ទៀតផង។

ការបើកឲ្យភ្ញៀវមកទទួលទានអាហារពេលល្ងាចនៅទីនោះគឺធ្វើឡើងដើម្បី អបអរសាទរ ដល់ពិធីបុណ្យ ប្រពៃណីចិន និងវៀតណាមមួយ ដែល មាន ឈ្មោះថាពិធីបុណ្យ Mid-Autumn Festival។

គួរបញ្ជាក់ផងដែរថា សួនចិញ្ចឹមសត្វក្រោមទឹក Tianjin Haichang Polar Ocean World នេះបានបើកស្វាគមន៍ ភ្ញៀវទេសចរ តាំងពីឆ្នាំ ២០១០ មកម្ល៉េះ ដែលទីនោះមាន ទីតាំងស្ថិតនៅទីក្រុង Tianjin ភាគខាងត្បូង រដ្ឋធានី ប៉េកាំង។ អ្នកទេសចរ អាចទស្សនា សត្វដ៏កម្រជាង ១៥០ ដែលគេ យកមក ពីតំបន់ទឹកកក អាកទិច និងតំបន់អង់តាក់ទិច មានដូចជា ខ្លាឃ្មុំទឹកកក (polar bear) ត្រីឆ្លាម, ត្រី Jellyfish, សត្វភេ, សត្វ penguin, តោសមុទ្រ និង ត្រីបាឡែន beluga ជាដើម៕




ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]