ភ្នំពេញ៖ នៅក្នុងសន្នីសិទ សារព័ត៌មាន ដ៏ប្រញាប់ប្រញាល់មួយ ដែលធ្វើឡើង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ក្នុងបន្ទប់ប្រជុំ នៃស្ថាននីយ ទូរទស្សន៍ ស៊ី ធី អ៊ិន ពិធីការិនី រូបស្រស់ ជី ជី បានឆ្លើយ បដិសេដនៅចំពោះ មុខអ្នកសារព័ត៌មានថា នាងមិនបានជាប់ ពាក់ព័ន្ធ ជាមួយគ្រោះថ្នាក់ ចរាចរ កាលពីពាក់ កណ្តាលអាធ្រាត្រ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១២ ដែលបង្កឡើង ដោយរថយន្តស៊េរី ទំនើប២គ្រឿងនោះឡើយ ។
 

មុន ជី ជី ថ្លែងទៅកាន់ អ្នកកាសែត លោក លឹម ឃុនស៊្រុន អគ្គនាយករង នៃស្ថានីយ ទូរទស្សន៍ស៊ី ធី អ៊ិន បានប្រាប់ អ្នកសារព័ត៌មានថា ពេលលោកទទួល ដំណឹងនេះភ្លាម លោកបាន សួរបញ្ជាក់ ទៅកញ្ញា ជី ជី ភ្លាមដែរ ដោយនាង បានប្រាប់លោកថា នាងមិនមានវត្តមាន នៅក្នុងព្រឹត្តការណ៍ គ្រោះថ្នាក់ ចរាចរ ដូចអ្វីដែល បណ្តាញសារព័ត៌មាន បានចុះផ្សាយថ្មីៗ នេះឡើយ ហើយរឿងនេះ អាចប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះ និង កិត្តិយស របស់នាង ក្នុងនាមបុគ្គលិក នៃ ស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ិន ទើបលោកណែនាំ ឲ្យរូបនាង ធ្វើសន្នីសិទ កាសែត បញ្ជាក់ការពិត ដល់ទស្សនិក ជនដែលកំពុង យល់ច្រឡំចំពោះរឿងនេះ ។

ជី ជី បាននិយាយទាំងទឹកមុខ ភិតភ័យលាយឡំ នឹងស្នាមញញឹញ តិចៗថា " នៅយប់នោះ ខ្ញុំមិនបាន គ្រោះថ្នាក់ចរាចរ អ្វីទេ ដោយខ្ញុំកំពុង ញ៉ាំអី ជាមួយមិត្តភក្តិ ៤ទៅ៥នាក់ផ្សេងទៀត ដោយមានទាំងបង និង មិត្តភក្តិ ជាសាក្សីនៅជិតនេះស្រាប់ ហើយមានបងម្នាក់គាត់មិនបានមក ដោយគាត់ កំពុងជាប់សិក្សា នៅសាលា។

ខ្ញុំក៏សូមបញ្ជាក់ថា រថយន្ត ដែលជួប គ្រោះថ្នាក់នោះ ក៏មិនមែនជារថយន្ត របស់ខ្ញុំដែរ ព្រោះសព្វថ្ងៃ ខ្ញុំជិះរថយន្តម៉ាកកាមរី ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2C-8097 ជិះមកបំពេញ ការងាររាល់ថ្ងៃ ចំណែកនារីម្នាក់ ដែលអ្នកកាសែតបាន ថតជាប់ ក្នុងឧបទ្ទហេតុនោះ ក៏មិនជារូបរបស់ខ្ញុំដែរ ដូចឃើញស្រាប់ នៅលើរាងកាយ របស់ខ្ញុំមិនមានរបួសស្នាមអ្វី នោះឡើយ " ។

អាចនិយាយបានថា នេះករណីទី១ ហើយសម្រាប់ ជី ជី ដែលនាងបង្ហាញ មុខធ្វើការ បកស្រាយ ជាមួយ នឹងអ្នក សារព័ត៌មាន ព្រោះកន្លងមក នាងមិនសូវចូលចិត្ត នឹងអ្នកកាសែត ប៉ុន្មានទេ ដោយនាងអាចជាប់ ពាក់ព័ន្ធ នឹងរឿង អាស្រូវស្នេហា ដែលបណ្ដាញសារ ព័ត៌មានតែងលើក យកមកចុះផ្សាយជាញឹកញាប់ ហើយអ្វី ដែលនាងខ្លាច បំផុតនោះ គឺការសួរដេញដោល ជុំវិញរឿងរ៉ាវ ផ្ទាល់ខ្លួនរបស់នាង ។ ប៉ុន្តែពេលមានរឿងបែបនេះ ទើប ជី ជី ចាប់ផ្ដើមបង្ហាញ មុខជាមួយ អ្នកសារព័ត៌មាន និងបានបកស្រាយ ជុំវិញរឿងរ៉ាវ ដែលអាចប៉ះពាល់ដល់ កេរ្តិ៍ឈ្មោះរបស់នាង៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]