អង់គ្លេស៖ កាលពីថ្មីៗនេះ គ្រាប់បាល់ដែលអ្នកចាំទី Asmir Begovic របស់ក្រុម Stoke City ស៊ុតបញ្ចូលទី ពេលប៉ះជាមួយ Southampton នារដូវកាលមុន ត្រូវបានចាត់ចូលជា គ្រាប់បាល់ដែលស៊ុតបញ្ចូលទី បានឆ្ងាយជាងគេបំផុត នៅក្នុងសៀវភៅកំណត់ត្រា របស់ពិភពលោក ពោលគឺមានចម្ងាយ រហូតដល់ទៅ ៩១.៩ ម៉ែត្រ។


“ខ្ញុំពិតជារីករាយជាខ្លាំង ព្រោះថាក្នុងអាជីពជាអ្នកចាំទី មិនសង្ឃឹមថានឹងអាចរកគ្រាប់បាល់ ម៉ាកៗហ្នឹងបានទេ ប៉ុន្តែឥឡូវនេះ ខ្ញុំបែរជាធ្វើបាន។  ខ្ញុំពិតជាពេញចិត្ត នឹងកំណត់ត្រានេះណាស់ ហើយខ្ញុំនឹងភ្ជួរវា នៅជញ្ជាំងផ្ទះ របស់ខ្ញុំ” នេះបើតាមសម្តីរបស់ អ្នកចាំទីវ័យ ២៧ ឆ្នាំ ដែលបានប្រាប់ គេហទំព័ររបស់ក្លឹប Stoke City។

គួរបញ្ជាក់ផងដែរថា គ្រាប់បាល់នេះ គឺរកបាន ដោយចំនាយថេរវេលា តែ ១៣ វិនាទីប៉ុណ្ណោះ បន្ទាប់ពីបើកឆាកការប្រកួត ខណៈលទ្ធផល បញ្ចប់ការប្រកួត គឺ ស្មើ ១ទល់នឹង១ ដោយក្រុមភ្ញៀវ Southampton រកបានមួយគ្រាប់មកវិញ នៅនាទីទី ៤២ ក្រោមថ្វីជើងរបស់កីឡករ Rodriguez៕

បើចង់ដឹងច្បាស់ ទស្សនាវីដេអូ៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះមួយគ្រាប់នេះ?

ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]