សុខភាព៖ អេបូឡា បានធ្វើឲ្យ តំបន់អាហ្វ្រិកខាងលិច ឈរឈ្មោះលេខមួយ ដែលមានចំនួន មនុស្សស្លាប់ ច្រើនជាងគេ ដែលអង្គការសុខភាព ពិភពលោក ទើបតែប្រកាស ថាមាន មនុស្សជុំវិញ ១,៩០០ នាក់ បានស្លាប់ ដោយសារតែ វីរុសនេះ នៅក្នុងប្រទេសមួយចំនួនដូចជា Guinea, Liberia, Sierra Leone និង Nigeria នៃឆ្នាំនេះ។

អ្វីទៅជា វីរុសអេបូឡា?

វីរុស Ebola នេះ ជាជំងឺបែបគ្រុនក្តៅ ដែលមានរោគសញ្ញា ធ្វើឲ្យអ្នកជំងឺ វិលមុខ ឈឺ.ក ឈឺសាច់ដុំ និងឈឺក្បាល ហើយបន្ទាប់មក នឹងបណ្តាល ឲ្យក្អួត និង រាគដែលមានករណីខ្លះ គឺមានចេញឈាម ទាំងក្នុង និងក្រៅរាងកាយ។ យ៉ាងណាមិញ ជីវិតប្រជាជន រាប់រយនាក់នេះ ដែលបានស្លាប់ ដោយសារតែ ជំងឺនេះ នៅក្នុងឆ្នាំនេះ បានក្លាយជាតួលេខ ដ៏ច្រើនបំផុត តាំងពី វីរុសនេះ ត្រូវបានរកឃើញ កាលពីឆ្នាំ ១៩៧៦។

សម្រាប់ជំងឺនេះ អាចឆ្លងមកមនុស្ស តាមរយៈ ការនៅជិត ឬប៉ះពាល់ជាមួយនឹង សត្វ ដូចជា សត្វស្វាឪ, ប្រជៀវ និង ឈ្លូសជាដើម។ ម្យ៉ាងវិញទៀត វាឆ្លង ពីមនុស្សទៅ មនុស្ស តាមរយៈ ការប៉ះពាល់ផ្ទាល់ ជាមួយនឹង ឈាម , សរីរាង្គរាង ខាងក្នុងរបស់ មនុស្ស ឬ មិនផ្ទាល់ តាមរយៈ បរិយាកាសជុំវិញ។ ជាមួយគ្នានោះ អ្នកធ្វើការ នៅកន្លែងដាក់ សាកសពអ្នកជំងឺ អេបូឡា ក៏អាចប្រឈមមុខនឹង ការឆ្លងជំងឺនេះបានដែរ ដែលទោះបីជា ពួកគេបានស្លាប់ ហើយក៏ដោយ នោះ។

គួរបញ្ជាក់ថា អ្នក ដែលឆ្លងជំងឺនេះដំបូង មិនអាចធ្វើការពិនិត្យ ឬវិនិច្ឆ័យ ឲ្យបានដឹងច្បាស់លាស់ ថា មានផ្ទុកជំងឺនេះ ដែរឬទេ ក្នុងរយៈពេលពី ២ថ្ងៃ ទៅ ៣សប្ដាហ៍។ នៅក្នុងនោះ មានករណីតិចបំផុតដែល អ្នកជំងឺនេះ អាចជាសះស្បើយ បន្ទាប់ពី ៧សប្ដាហ៍ និងជាច្រើនទៀត បានស្លាប់បាត់បង់ ជីវិត។ អ្វីដែលគួរឲ្យកត់ សំគាល់ គឺ ជំងឺនេះ សឹងតែកើត គ្រប់តំបន់ នៃអាហ្វ្រិក ខណៈពេល ដែលមាន ពាក្យលេចលឺថា មាននៅក្នុង ប្រទេសភីលីពីន ដែរនោះ។ ចំពោះ បុគ្គលិកពេទ្យ ដែលជាអ្នកមើលថែ អ្នកជំងឺទាំងនេះ អាចនឹងប្រឈមមុខនឹង គ្រោះថ្នាក់ជាងគេ ប្រសិនជា ពួកគេមើលថែអ្នកជំងឺ ដោយមិនបាន ប្រុងប្រយ័ត្ន ឬធ្វើ ទៅតាមលំនាំនៃក្រុមគ្រូពេទ្យ ដើម្បីជៀសវាងពី ការឆ្លងជំងឺនោះ៕

នេះជាគំរូម៉ូលេគុល បង្ហាញពីផ្នែកមួយនៃ វីរុសអេបូឡា ដែលអ្នកវិទ្យាសាស្ដ្រ កំពុងតែសិក្សា និងសង្ឃឹមថា នឹងអាចរកថ្នាំព្យាបាល ដើម្បីជួយទប់ស្កាត់ នៃការរីករាល ដាលនៃជំងឺនេះ

បុគ្គលិកមើលថែអ្នកជំងឺនេះ គឺជាមនុស្សដែលប្រឈមមុខ នឹងការឆ្លងជំងឺនេះ

វិធីសាស្ត្រ ក្នុងការទប់ស្កាត់ ការពារកុំឲ្យឆ្លង មេរោគមរណៈ Ebola

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]