បរទេស៖ ថ្មីៗនេះប្រិយមិត្ត ជាច្រើនច្បាស់ ជាបានដឹងហើយ អំពីការបែកធ្លាយ រូបអាក្រាតកាយ របស់តារា ហូលីវូដល្បីៗ ជាច្រើនដោយសារ តែមានការ លួចចូលយក ព័ត៌មាននិង រូបថតទាំងនោះ ពីក្នុង iCloud បានពីសំណាក់ ក្រុម Hackers។

ហេតុនេះហើយ ថ្ងៃនេះខ្មែរឡូត ក៏បានលើក យកពីវិធានការខ្លះៗ ដែលបានមក ពីការណែនាំ នៃក្រុមហ៊ុន បច្ចេកវិទ្យា ជាច្រើន ដើម្បីជួយរក្សា រូបថតរបស់អ្នក ឲ្យមានសុវត្ថិភាព និងជាលក្ខណៈ ផ្ទាល់ខ្លួនដែល អាចមើលបាន តែខ្លួនអ្នកប៉ុណ្ណោះ ដូច្នេះ តោះសូមតាមដាន ទាំងអស់គ្នា៖

១.វាជាវិធី ធម្មតាមួយ នៅពេលដែល អ្នកចង់ថតរូប ជាលក្ខណៈមួយ ផ្ទាល់ខ្លួន ដែលមិនចង់ឲ្យ អ្នកផ្សេងមើល ឃើញនោះអ្នក មិនគួរយក ទូរស័ព្ទស្មាតហ្វូន ឬក៏ឧបករណ៍ ផ្សេងទៀត ដែលភ្ជាប់ជាមួយ និងអ៊ិនធើណេត មកថតឡើយ ព្រោះថា ខ្លាចមានបញ្ហា មិនប្រក្រតី ណាអាចកើតឡើង តាមរយៈអនឡាញ យល់ល្អអ្នកគួរ តែប្រើកាមេរ៉ា ឌីជីថលជំនួស វិញទើប ជាការប្រសើរ។

២.ប្រសិនបើអ្នក បានថតរូប ខ្លួនឯងដែល មានលក្ខណៈឯកជន មានន័យថា ថតរូបអាក្រាត ឬក៏ស៊ិចស៊ី របស់ខ្លួននៅ ក្នុងទូរស័ព្ទដៃ ហើយត្រូវការ លក់ទូរស័ព្ទនោះ ចូលឆែកមើល រូបរបស់អ្នក និងលុបវាចេញ ឲ្យអស់មុន នឹងធ្វើការលក់ ឬប្រគល់ឲ្យ អ្នកដទៃ។

៣.ដាក់លេខសំងាត់ ដើម្បីការពារ ទូរស័ព្ទរបស់អ្នក ដូច្នេះអ្នកមិន ចាំបាច់មានការ ព្រួយបារម្ភអំពី ព័ត៌មានឬ ក៏រូបថតសំងាត់ របស់អ្នកអាច បែកធ្លាយនៅពេល ដែលអ្នកបាត់ ទូរស័ព្ទជាដើម។

៤.កុំទុករូបថត ដ៏សំខាន់ទាំងនោះ នៅក្នុង Cloud (បច្ចេកវិទ្យាថ្មី) ជៀសវាងដូច ករណីនាពេល ថ្មីៗនេះដែលរូប សំខាន់ៗរបស់ តារាល្បីទាំងនោះ បានបែកធ្លាយ តាមរយៈ iCloud។

៥.ត្រូវដាក់លេខ ឬក៏ពាក្យសំងាត់ នៅក្នុង Online Account របស់អ្នក ដូចជា Facebook, iCloud, Instagram ឲ្យបានល្អ ការធ្វើបែបនេះ ជៀសវាងពី មនុស្សមួយចំនួន អាចចូលទៅក្នុង Account របស់អ្នកហើយ ប្រទះឃើញនូវ ព័ត៌មានក៏ដូចជា រូបថតដែលជា លក្ខណៈផ្ទាល់ខ្លួន និងអាថ៌កំបាំង របស់អ្នកបាន។

៦.គួរប្រើប្រាស់ កម្មវិធី Authentication សម្រាប់ផ្តល់ដំណឹង នៅពេលណាដែល Account របស់អ្នកត្រូវ បានបើកនៅ ក្នុងឧបករណ៍ផ្សេង ដូច្នេះអ្នកអាច ការពារទុកមុន ចំពោះរឿងមិន ល្អដែលអាច កើតឡើងចំពោះ រូបថតឬ ក៏ព័ត៌មានជា អាថ៌កំបាំង របស់អ្នក។

៧.គួរតែប្រើ សេវាកម្មមួយចំនួន សម្រាប់រក្សា សុវត្ថិភាពនៃ រូបថតទាំងនោះ ដូចជា Wickr, CyberDust, ឬក៏ Snapchat ជាដើម ព្រោះថាសេវាកម្ម ទាំងនេះនឹងអាច លុបបាត់រូបថត ទាំងស្រុងពី ឧបករណ៍របស់យើង ហើយនឹងមិនអាច ស្រាវជ្រាវរក ឡើងវិញឡើយ។

៨.កុំប្រគល់ លេខសំងាត់នៃ ឧបករណ៍ឬក៏ Online Account របស់យើង ទៅឲ្យអ្នកដទៃ ព្រោះថាពួកគេ ប្រហែលជាមិនអាច រក្សាការសំងាត់ របស់យើងបានឡើយ។

ទាំងនេះគឺ ជាវិធានការ ទាំង៨ដែល ផ្តល់និងណែនាំ ដោយអ្នកជំនាញ បច្ចេកវិទ្យា ចំពោះភាព អសុវត្ថិភាពនៃ រូបថតសំខាន់ៗ ដែលមានលក្ខណៈ ផ្ទាល់ខ្លួន ដែលអ្នកប្រើប្រាស់ ជាច្រើនជុំវិញ ពិភពលោក កំពុងមានការ ព្រួយបារម្ភ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ យ៉ាហ៊ូ

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]