អេស៉្បាញ៖ ក្រុមបាល់ទាត់អេស៉្បាញ Villareal បានអនុញ្ញាតឲ្យ អ្នកគាំទ្ររបស់ខ្លួន ដែលកំពុងតែមាន ជម្ងឺមហារីកធ្ងន់ធ្ងរ ចូលរួមលេង ក្នុងឈុតធំ របស់ខ្លួន កាលពីជំនួបមិត្តភាព ជាមួយនឹងក្លឹប Celtic របស់ប្រទេស ស្កុតឡេន កន្លងទៅនេះ។

ថ្លែងប្រាប់គិលានុប្បដ្ឋាយិកា ក្នុងកំឡុងពេលសម្រាក នៅឯមន្ទីរពេទ្យ ក្តីស្រមៃចុងក្រោយ តែមួយគត់ របស់ក្មេងប្រុស Gohan អាយុ ១៣ ឆ្នាំ ម្នាក់នេះ គឺចូលរួមលេងឲ្យក្រុម Villareal នាកីឡាដ្ឋាន El Madrigal ថ្ងៃណាមួយ។ ក្រោយមក បន្ទាប់ពីលឺដំណឹងនេះ ក្រុមអេស៉្បាញ Villareal ក៏ដូចជាគ្រូបង្វឹក Marcelino បានអនុញ្ញាតិ ឲ្យ Gohan ចូលរួមលេង នៅមុនពេល បើកការប្រកួត ដោយអាចរកបាន មួយគ្រាប់ ប៉ុន្តែមិនគិតជាផ្លូវការនោះទេ។

គួរបញ្ជាក់ផងដែរថា ក្រោយបញ្ចប់ការប្រកួត ក្រុម Villareal បានយកឈ្នះក្រុម Celtic ដោយលទ្ធផល ៤ ទល់នឹង ២។ ចំពោះ ៤ គ្រាប់ របស់ម្ចាស់ផ្ទះ រកបានដោយកីឡាករ Gerard Moreno ខណៈ កីឡាករ Biram Kayal និង កីឡាករ Jo Inge Berget សុទ្ធសឹងតែរកបាល់ ឲ្យ Celtic ម្នាក់មួយគ្រាប់៕


វីដេអូ៖

ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]