អាមេរិក៖ ឆាប់ៗនេះ ឧបករណ៍ជាច្រើន របស់ក្រុមហ៊ុន Apple នឹងដាក់ចេញលក់ ដោយក្នុងនោះ ទូរស័ព្ទ iPhone 6 ដែលត្រូវបានមនុស្ស ជាច្រើន និយមគាំទ្រ កំពុងទន្ទឹង រង់ចាំវា ដោយអន្ទះសារ ហើយមានមនុស្ស មួយចំនួនបាន ទៅត្រៀមតម្រង់ជួរ ដើម្បីទិញយក ឲ្យបានមុនគេ រួចស្រេច បាត់ទៅហើយ។


ប៉ុន្តែអ្វីដែល គួរឲ្យចាប់ អារម្មណ៍ជាងនេះ ទៅទៀតនោះ មនុស្សមួយចំនួនបាន ឆ្លៀតយកឱកាសនេះ ដើម្បីស្វែងរក ប្រាក់ចំណេញសម្រាប់ ខ្លួនពួកគេផងដែរ ដោយគ្រាន់តែ ទៅរង់ចាំ តម្រង់ជួរនៅខាង មុខហាងលក់ ផលិតផលរបស់ Apple នាឯទីក្រុង New York សហរដ្ឋអាមេរិក មុន២-៣សប្តាហ៍ ដើម្បីទិញ ឧបករណ៍ទាំងនោះ ឲ្យបានមុនគេ។

ក្នុងនោះដែរ មានប្តីប្រពន្ធ១គូ ដែលមកពីរដ្ឋ Texas ឈ្មោះថា Jason និង Moon Ray បានមកកាន់ ទីនេះដើម្បី រង់ចាំនៅខាង មុខហាងហើយ ពួកគេត្រូវបាន ក្រុមហ៊ុនថ្មីមួយ ឈ្មោះថា Video Medicine ឧបត្ថម្ភដល់ ពួកគេក្នុង ការធ្វើបែបនេះ។

លក្ខខណ្ឌនោះគឺ ថាពួកគេអាច ទទួលបានទូរស័ព្ទ iPhone 6 ដោយមិនគិតថ្លៃ ដែលតម្រូវ ឲ្យពួកគេ ត្រូវពាក់អាវយឺត ផ្សព្វផ្សាយរបស់ ក្រុមហ៊ុននោះ ក្នុងអំឡុងពេល រង់ចាំជាច្រើនសប្តាហ៍ ដើម្បីទិញយក ផលិតផល ថ្មីស្រឡាង របស់ក្រុមហ៊ុន Apple មួយនេះ។


គួរបញ្ជាក់ផង ដែរថាប្តីប្រពន្ធ មួយគូនេះបាន ត្រៀមរួចជាស្រេច ដើម្បីចាំទិញទូរស័ព្ទ iPhone 6 ដោយពួកគេបាន យកមកជាមួយ នូវសំភារៈជាច្រើន ដូចជាតង់ សម្រាប់គេង, បន្ទះសូឡា សម្រាប់សាកថ្ម ទូរស័ព្ទ, ខ្នើយសម្រាប់គេង, និងប្រើប្រាស់ បង្គន់សាធារណៈ សម្រាប់ងូតទឹក និងបន្ទោរបង់ ផងដែរ ព្រោះថាបើសិន ជាហ៊ានតែ ងើបចេញពី ជួររង់ចាំនោះ ពួកគេនឹងខកខាន ឱកាសដ៏ល្អ ទាំងនោះហើយ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]