កាលពីប៉ុន្មានខែមុន ខ្មែរឡូត ក៏បានចេញផ្សាយ នូវអត្ថបទ ដែលទាក់ទង នឹង ប្រជ្រុយអាចដឹងពី អត្តចរិតរបស់អ្នកបាន។ ក្នុងថ្ងៃនេះ វិញម្តង ប្រិយមិត្ត នឹងបានជ្រាប ពីខែកំណើត ក៏អាចទាយពី ចិត្តរបស់អ្នក បានដូចគ្នា៖

១) កើតខែមករា៖ អ្នកជាមនុស្សម្នាក់ ដែលមិនចេះពឹងផ្អែក លើអ្នកដទៃច្រើន ពូកែញែកវែក និងចូលចិត្ត ដឹកនាំគេ។ មិនតែប៉ុណ្ណោះ អ្នកជា មនុស្ស ក្បាលរឹង ចចេសរឹងរូស មានមហិច្ឆិតាខ្ពស់ និងជាមនុស្ស ដែល ប្រាកដប្រជាច្បាស់លាស់។ បន្ថែមពីនេះទៅទៀត អ្នកមិនដែល សំលឹងមើល គុណវិបត្តិ និងភាព ទន់ខ្សោយ របស់អ្នកដទៃនោះទេ។ អ្នកដែលកើតក្នុងខែមករានេះ អាចនិយាយ បានថា ជាមនុស្ស ឧស្សាហ៍ ព្យាយាម ឆ្លាត របៀបរៀបរយ ស្រលាញ់ក្មេងៗ ហើយតែងតែ ធ្វើឲ្យ មនុស្សជុំវិញខ្លួន សប្បាយចិត្ត។

២) កើតខែកុម្ភៈ៖ ជាមនុស្សដែលពិបាកយល់ ឆ្លាត មានភាពទាក់ទាញ ស៊ិចស៊ី ចូលចិត្តភាព ស្ងៀមស្ងាត់ អៀនច្រើន ស្មោះត្រង់ យុត្តិធម៍ និង ស្រលាញ់សេរីភាព។ ប៉ុន្តែពេលខ្លះ អ្នកជាមនុស្សគិតច្រើន និងឆាប់ ឈឺចាប់ ចូលចិត្តស្រមៃច្រើន និងមានក្តីសង្ឃឹម សម្រាប់ខ្លួនឯង ជានិច្ច។តាមអ្នក វិទ្យាសាស្ត្រ និយាយថា ចំពោះទារកដែលកើតក្នុងខែនេះភាគច្រើន មានទំនោរខាងសិល្បៈ ហើយជាពិសេសពួកគេចូលចិត្ត ម៉ោងពេល ល្ងាចជាង ពេលថ្ងៃ ដោយសារតែពេល ពួកគេនៅក្នុង ពោះម្តាយ គឺខ្វះពន្លឺព្រះអាទិត្យ។

៣) កើតក្នុងខែមិនា៖ អ្នកជាមនុស្ស ដែលទាក់ទាញម្នាក់ ស៊ិចស៊ី ចិត្តសប្បុរស អៀន មិនសូវ ចេះមាត់ក មានចិត្តស្មោះ ចិត្តល្អ ស្រលាញ់សន្តិភាព។ មនុស្សកើតខែមិនានេះ ជាមនុស្សចេះប្រុងប្រយ័ត្នខ្ពស់ ចូលចិត្តដើរកំសាន្តច្រើន។ បើតាមអ្នកវិទ្យាសាស្ត្រ បាននិយាយថា អ្នកដែល កើតក្នុងខែនេះ ភាគច្រើនជួប បញ្ហា កើតហឺត ពីព្រោះម្តាយខ្វះ វីតាមីនD នៅពេលទារកនៅក្នុងពោះ។ ចំពោះការខ្វះជាតិ វីតាមីន Dនេះ វាអាច ប៉ះពាល់ ដល់ប្រព័ន្ធខួរក្បាល ឲ្យមានការឈឺចាប់បន្តិចបន្តួច ហើយក្មេងៗ ក៏មិនមានសូវ ពិន្ទុល្អក្នុង សាលារៀនក៏អាច ថាបានផងដែរ។

៤) កើតខែមេសា៖ ជាមនុស្សសកម្ម ស្វាហាប់ មិនរួញរា ទាក់ទាញ រឹងមាំ រាក់ទាក់ ចេះដោះស្រាយ នូវបញ្ហាអ្នក ដទៃបានថែមទៀតផង។ លើសពីនេះ អ្នកជា មនុស្សក្លាហាន ចូលចិត្តផ្សងព្រេងច្រើន ប៉ុន្តែអ្នកជាមនុស្ស ឆាប់ ផ្ទុះកំហឹង ឆេវឆាវ ហើយអ្នកតែងតែ មានអាការៈ ឈឺក្បាល និង ត្រង់ទ្រូងជាដើម។ មិនតែប៉ុណ្ណោះ អ្នកជាមនុស្សម្នាក់ ដែលចេះច្នៃប្រឌិតខ្ពស់ ស៊ិចស៊ី ឆ្លាត ចូលចិត្តធ្វើជាដឹកនាំគេ មានមិហិច្ឆិតា។ ជាពិសេស អ្នកទទួលបាន ភាពទាក់ទាញ ពីសំណាក់ មិត្តភក្កិជាច្រើន ប៉ុន្តែអ្នក កុំចូលចិត្ត ដាក់គំនាបលើ អ្នកដទៃ រឺក៏ត្រួតត្រាគេខ្លាំងពេក។

៥) កើតក្នុងខែឧសភា៖ ជាមនុស្សក្បាលរឹង ឆាប់ខឹង មានភាពទាក់ទាញ ចូលចិត្តស្រមៃ មានប្រាជ្ញាខ្ពស់។ ពេលខ្លះ អ្នកតែងតែ ឈឺត្រង់ ត្រចៀក និង កជាដើម។ ជាពិសេស អ្នកមិនចូលចិត្តសម្ងំ ក្នុងផ្ទះនោះទេ ហើយទេពកោសល្យរបស់អ្នក ចូលចិត្តខាងតន្ត្រី អ្នកសិល្បៈ និងអ្នកនិពន្ធ ជាដើម។ តាមអ្នកវិទ្យាសាស្ត្រ បាននិយាយថា អ្នកដែលកើតក្នុងខែនេះ អាចងាយកើតជម្ងឺទឹកនោមផ្អែម និងជម្ងឺអៀស៊ីភ្នែកផងដែរ។

៦) កើតខែមិថុនា៖ ជាមនុស្សចូលចិត្ត គិតវែងឆ្ងាយ សុភាពរាបសារ មានគំនិតច្រើន សកម្ម។ មិនតែ ប៉ុណ្ណោះ អ្នកជាមនុស្សទំរើស និងចូលចិត្តធ្វើអ្វី ដែលអស្ចារ្យ មនុស្សកំប្លែង ចូលចិត្ត ការសប្បាយ រាក់ទាក់ ចូលចិត្តបង្កើតមិត្តភក្កិ ឆាប់ឈឺចាប់ ឆាប់ធុញ មួម៉ៅច្រើន មិនចូលចិត្តក្មេងៗ និងមិន សូវ បង្ហាញពី អារម្មណ៍ពិត របស់ខ្លួនចេញមកនោះទេ។ ជាពិសេសអ្នកជា មនុស្សពោរពេញ ដោយភាពរ៉ូមេនទិក ហើយក៏ជា មនុស្សប៉ិនប្រច័ណ្ឌ ផងដែរ ។ ចំពោះអាជីពការងារ ដែលសាកសមនឹងអ្នក គឺបែបច្នៃប្រឌិត និងសិល្បៈជាដើម។

៧) កើតខែកក្កដា៖ ជាមនុស្សលាក់គំនិត ពេលខ្លះពិបាកយល់ ចិត្តរបស់អ្នកណាស់ ប៉ុន្តែអ្នកជា មនុស្សស្មោះ ត្រង់ម្នាក់ មិនចេះលាក់លៀមច្រើន ចេះយល់អារម្មណ៍ អ្នកដទៃ ប៉ិនប្រសប់ រាក់ទាក់ មោះមុត។ ជាពិសេស ចូលចិត្តវិនិច្ឆ័យនរណាម្នាក់ តាមរយៈការសង្កេត ចេះអានិតអាសូរ ដល់អ្នកដទៃ ថែមទៀត ហើយចេះខ្វល់ខ្វាយ ដល់គ្រួសារ យ៉ាងខ្លាំងផងដែរ ។ ទារក ដែលកើតខែនេះ ភាគច្រើន ពួកគេអាច សំលឹងមើលបានតែ នៅជិតៗតែប៉ុណ្ណោះ ហើយត្រូវការពាក់វែនតា ពីព្រោះពួកគេ មិនបាន ទទួលពន្លឺព្រះអាទិត្យគ្រប់គ្រាន់ តាំងពីនៅក្នុងផ្ទៃម្តាយ។

៨) កើតក្នុងខែសីហា៖ អ្នកជាមនុស្ស ចូលចិត្តកំប្លែង ទាក់ទាញ មានសុជីវធម៍ខ្ពស់ ក្លាហាន ចិត្តល្អ គិតតែប្រយោជន៍ខ្លួន និងខ្វល់ខ្វាយ ច្រើន។ ជាពិសេស អ្នកឆាប់ ខឹង ឆាប់ប្រច័ណ្ឌ មានការ ប្រុងប្រយ័ត្ន ខ្ពស់ គិតបានរហ័ស មិនចូលចិត្តពឹងពាក់គេ។ មិនតែប៉ុណ្ណោះ អ្នកជាមនុស្ស រ៉ូម៉េនទិកម្នាក់ និងចូលចិត្ត បង្កើតមិត្តភក្កិ។ បើខាង ទេពកោសល្យសម្រាប់អ្នកវិញ គឺផ្នែកសិល្បៈ តន្ត្រី សាកសម នឹងខ្លួនអ្នក។

៩) កើតខែកញ្ញា៖ អ្នកចូលចិត្ត ដោះស្រាយបញ្ហាដោយសន្តិវិធី ចេះប្រុងប្រយ័ត្នខ្ពស់ មានរបៀបរៀបរយ ស្ងៀមស្ងាត់ អត់ធ្មត់ អាណិតអាសូរ ភក្តី មានទំនុកចិត្តខ្ពស់ មានការចងចាំល្អ ឆ្លាត និងមាន ចំណេះដឹង ខ្ពស់។ ជាពិសេសអ្នក ចូលចិត្តខាងកីឡា និងដើរលំហែកាយច្រើន។ ប៉ុន្តែភាពទន់ ខ្សោយរបស់ អ្នក គឺកើតទុក្ខច្រើន។ បន្ថែមពីនេះទៅទៀត អ្នកជាមនុស្សទំរើសម្នាក់ ជាពិសេសគឺខាង ទំនាក់ទំនងតែម្តង។

១០) កើតខែតុលា៖ ជាមនុស្សឆាប់ខឹងម្តងម្តាល តែងតែបង្កើតមិត្តភក្កិ ភក្តីភាព និងមិនខ្វល់ពី គំនិតអ្នកដទៃ ដែលគិតចំពោះអ្នក ចូលចិត្តដើរ កំសាន្តច្រើន ឆាប់ប្រច័ណ្ឌ ស្មោះត្រង់ ព្រួយបារម្ភច្រើន ចូលចិត្ត ផ្នែកខាងសិល្បៈ និងអក្សរសាស្ត្រ ចូលចិត្តធ្វើអ្វីមួយ គឺឈរនៅកណ្តាល ឆាប់ឈឺចាប់ ប៉ុន្តែក៏អាច បាត់ទៅវិញបានដែរ ឆាប់បាត់បង់ ទំនុកចិត្តលើខ្លួនឯង ស្រលាញ់ក្មេងៗ។ ជាពិសេស អ្នកជាមនុស្ស សំណាង ពីធម្មជាតិ ពីព្រោះថា នៅពេលដែលអ្នកសម្រេចចិត្ត ក្នុងគោលដៅអ្វីមួយ នោះអ្នក តែងតែជួបវា។

១១) កើតខែវិច្ឆិកា៖ ជាមនុស្សមានគំនិតច្រើន ពិបាកស្ទាបស្ទង់ ជម្រៅចិត្ត រឹងមាំ ស្វាហាប់ ក្លាហាន និងចិត្តល្អ។ ចូលចិត្តនៅម្នាក់ឯង គំនិតតែង ខុសពី អ្នកដទៃ ដាក់អារម្មណ៍ចំពោះរឿងស្នេហាជ្រាលជ្រៅ មានភាពរ៉ូមេនទិក មានសមត្ថភាពខ្ពស់ និងស្មោះត្រង់ ចង់ដឹងចង់លឺច្រើន អត់ធ្មត់ ហើយ ចូលចិត្ត តាំងចិត្ត យ៉ាងមុតមាំ និងមិនដែលរាថយ ក្នុងរឿងអ្វីមួយឡើយ។ ជាពិសេស អ្នកនឹងអាច ក្លាយជាគ្រូពេទ្យម្នាក់ នាថ្ងៃអនាគត។

១២) កើតខែធ្នូ៖ ជាមនុស្សចិត្តល្អ ស៊ិចស៊ី ស្នេហាជាតិ មិនចេះអត់ធ្មត់ មួម៉ៅច្រើន មានមហិច្ចតា ចូលចិត្តឲ្យគេ កោតសរសើរខ្លួន ស្មោះត្រង់ និងមិនគិត ពីប្រយោជន៍ផ្ទាល់ខ្លួន សកម្មក្នុងសង្គម ប៉ុន្តែពេលខ្លះ អ្នកមិនសូវ ចេះទទួលខុសត្រូវ ក្នុងកិច្ចការរបស់អ្នក។ បន្ថែមពីនេះទៅទៀត មនុស្ស ដែលកើតក្នុងខែនេះ ភាគច្រើន តែង មាន បញ្ហា កើតហឺត និងប្រតិកម្ម ពីព្រោះអ្នកកើតចំ ខែត្រជាក់។ ប៉ុន្តែអ្នកជាមនុស្ស មានសំណាងម្នាក់ ពីព្រោះទ្រព្យ សម្បត្តិ និងស្នេហា រត់មករកមកអ្នក ដោយងាយស្រួល បំផុត។

ចំណាំ៖ ទាំងនេះ គ្រាន់តែជា ការទាយអត្តចរិត តាមរយៈខែកំណើត របស់អ្នក ដោយយោងទៅតាម ប្រភពពីបរទេស៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]