ប្រិយមិត្តដែលនិយមស្នេហា វិស័យកីឡាបាល់ទាត់ ប្រាកដជាចាំបានច្បាស់ថា ជើងឯកពានរង្វាន់ ពិភពលោក FIFA World Cup ឆ្នាំ ២០១៤ ដែលប្រព្រឹត្តទៅនៅ ប្រទេសប្រេស៊ីល កន្លងទៅនោះ គឺបានទៅលើ ក្រុមឥន្ទ្រីដែកអាឡឺម៉ង់ បន្ទាប់ពីយកឈ្នះ គូបដិបក្ខ ខ្លាកំណាច ប្រចាំទ្វីបអាមេរិកខាងត្បូង អាហ្សង់ទីន ១ទល់នឹង០ ទាំងប្រផិតប្រផើយ ក្នុងម៉ោងបន្ថែម ដោយថ្វីជើង កីឡាករ Mario Gotze វីរបុរសអាឡឺម៉ង់ នៅនាទីទី ១១៣ នោះ។

គេនៅអាចចងចាំបានថា ក្រុមជម្រើសជាតិ អាឡឺម៉ង់ បានបង្ហាញពី ភាពសប្បាយរីករាយជាខ្លាំង បន្ទាប់ពីឈ្នះពានរង្វាន់ពិភពលោកនេះ ជាលើកទី ៤ ខណៈក្រុមជើងឯក World CUP ២ សម័យកាលដែរ ក្រុមអាហ្សង់ទីន បានត្រឹមសោកសង្រេង បន្ទាប់ពីបន្តអាក់ខាន លើកពានរង្វាន់នេះ សារជាថ្មី រហូតដល់ទៅ ២៨ ឆ្នាំឯណោះ។


ប៉ុន្តែក្នុងជំនួបមិត្តភាពអន្តរជាតិ រវាងក្រុមទាំងពីរ កាលពីម្សិលមិញនេះ គឺក្រុមអាហ្សង់ទីន ទីបំផុតអាចសងសឹក បានសម្រេចហើយ បន្ទាប់ពីបកស្បែកឥន្ទ្រីដែក អាឡឺម៉ង់ ២ទល់នឹង៤ នាកីឡាដ្ឋាន ESPRIT arena ប្រទេសអាឡឺម៉ង់ ក្រោមក្រសែភ្នែកទស្សនិកជន ប្រមាណជា ៥០ ០០០ នាក់នោះ។

បួនគ្រាប់របស់អាហ្សទីន គឺរកបានដោយ ខ្សែប្រយុទ្ធ Agüero នៅនាទីទី ២០, កីឡាករ Lamela នៅនាទីទី ៤០ និងខ្សែការពារ នៅនាទីទី ៤៧ ដែលបីគ្រាប់នេះ សុទ្ធសឹងតែជាគ្រាប់បាល់ បញ្ជូនឲ្យដោយ កីឡាករ Á. di María ខណៈខ្សែបម្រើស្លាប របស់បិសាចក្រហម ខ្លួនឯងផ្ទាល់ ក៏រកបានមួយគ្រាប់ផងដែរ នៅនាទីទី ៥០។ ក្នុងនាមជាម្ចាស់ផ្ទះ ពិតជាមិនអាចឃើញក្រុមភ្ញៀវ នាំមុខ ០ទល់នឹង៤ នោះទេ ដោយវាយបក តាមបាន ពីរគ្រាប់មកវិញ ដោយថ្វីជើង កីឡាករ Schürrle នៅនាទីទី ៥២ និង កីឡាករ Götze ដដែល នៅនាទីទី ៧៨៕


វីដេអូ Highlight៖

តារាងលទ្ធផល កាលពីម្សិលមិញ


តារាងការប្រកួតយប់នេះ


តើក្រុមអ៊ីតាលី អាចឈ្នះ ហូឡង់ បានដែររឺទេ? ចុះក្រុមបារាំង និងអេស៉្បាញវិញ?

ដោយ RoMeo

ខ្មែឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]