ប្រេស៊ីល៖ បន្ទាប់ពីវត្តមាន រថយន្តរបស់ក្រុមហ៊ុន Google នៅជិះថតចាប់យក រូបភាពនៅតាមប្រទេសនានា នៅលើពិភពលោករួចមក ឥឡូវនេះមនុស្ស នៅទូទាំងពិភពលោក អាចទស្សនាទិដ្ឋភាព ប្លែកៗនៅតាម តំបន់ខេត្តក្រុង រដ្ឋធានី/ រាជធានី នៅតាមបណ្តាប្រទេស ផ្សេងៗ ដោយគ្រាន់តែប្រើប្រាស់ Street View ដើម្បីចូលទៅមើល រូបភាពទាំងនោះតែប៉ុណ្ណោះ។

ដោយឡែក រថយន្តរបស់ក្រុមហ៊ុន Google ដែលជិះថតរូបភាព តាមដងផ្លូវមិនត្រឹមតែចាប់យក ទេសភាពនៅលើដងផ្លូវ ឬជុំវិញផ្លូវ ប៉ុណ្ណោះទេ តែថែមទាំងថតជាប់ទាំងសកម្មភាពនានា ទាំងវិជ្ជមាន និងអវិជ្ជមាន ថែមទៀតផង ជាក់ស្តែងថ្មីៗនេះ នៅក្នុងប្រទេស ប្រេស៊ីល អ្នកប្រើប្រាស់ Google Street View បានប្រទះឃើញ ការថតជាប់ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលអ្នកជិះ ម៉ូតូម្នាក់ បានជិះទៅ បុករថយន្ត មួយគ្រឿង ពីក្រោយយ៉ាងពេញទំហឹង។

គេមិនបានស្គាល់ឈ្មោះ បុរសដែលរងគ្រោះថ្នាក់ ចរាចរណ៍ដោយជិះម៉ូតូបុកគូទរថយន្តនោះទេ គ្រាន់តែ ក្នុង Google Street  គេឃើញ បុរស នោះជិះក្នុងល្បឿនមួយ ប្រហែលជាលឿន មិនអាចគ្រប់គ្រងស្ថានការណ៍បាន រហូតទៅបុករថយន្ត ដួលខ្ទាតចេញពីលើម៉ូតូ ដេកទៅលើផ្លូវ ក៏ប៉ុន្តែហាក់ដូចជា មិនមានរបួសអ្វីធ្ងន់ធ្ងរនោះទេ ដោយគេឃើញគាត់ងើបឡើង ស្ទុះទៅលើកម៉ូតូ ហើយជិះទៅមុខទៀត។

មានទិដ្ឋភាព និងសកម្មភាពប្លែកៗផ្សេងទៀត ដែលគេប្រទះឃើញ នៅលើ Google Street បើសិនជាទំនេរ ប្រិយមិត្តក៏អាចចូលទៅ មើល បាន តាមរយៈ គេហទំព័ររបស់ Google Street  ផងដែរ៕







ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]